សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្តកំពង់ឆ្នាំង រិត​បន្តឹង​ស​និ្ត​សុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ខណៈពេល​សកម្មភាព​ប្លន់​ទូរ​មាស​ប្រដាប់អាវុធ បាន

0

កំពង់ឆ្នាំង៖ កើត​ទ្បើង​ជា​បន្តបន្ទាប់ នៅតាម​ខេត្ត​មួយចំនួន​ថ្មីៗ​នេះ​​សមត្ថកិច្ច​នគរបាល​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង​ថ្មីៗ​នេះ បាន​ប្រឹងប្រែង​រិត​បណ្តឹង​សណ្តាប់ធ្នាប់ សន្តិសុខ ពិសេស​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់​មាស​តាម​ផ្សារ​យ៉ាងសកម្ម បន្ទាប់ពី​មាន​អំពើ​ប្លន់​ប្រដាប់IMG-20150321-WA0005អាវុធ បានកើត​ឡើងជា​បន្តបន្ទាប់ នៅតាម​ទូរ​មាន​ក្នុង​ខេត្តកំពង់ធំ និង នៅ​ផ្សារ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត ពោធិ សាត់​។
​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​ក្រុង​កំពង់ឆ្នាំង មាន​ប្រសា​ស​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង បាន​សហការ​ណ៏​ជាមួយ​នគរបាល​ខេត្ត ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរ បាល​ខេត្ត បានដាក់​កម្លាំង​ការពារ​តាម​គោ​ដៅ និង​ល្បាត​ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អាជីវករ​ក្នុង​ក្រុង ។ ក្នុងការ​រិត​បន្តឹង​បែបនេះ គឺ​តាំងពី​ដើមខែ​កុ​ម្ភះ មក ដល់​ថ្ងៃនេះ និង​បន្ត​រហូតដល់​បុណ្យចូលឆ្នាំ​ខ្មែរ ហើយនឹង​បន្ត​ទៅមុខទៀត ដោយ​ក្នុងនោះ មាន​កម្លាំង​ការពារ​នៅ​ចំណុច​ផ្សារលើ ចំនួន​១០​នាក់ និង​កងរាជអាវុធហត្ថ​២​នាក់ រថយន្ត​ស៊ី​រ៉ែ​ន​១​គ្រឿង ម៉ូតូ​៥​គ្រឿង នៅ​ផ្សារ​ក្រោម មាន​កម្លាំង​១០​នាក់ ម៉ូតូ​៥​គ្រឿង និង​កម្លាំង​ល្បាត​១០​នាក់ រថយន្ត​១​គ្រឿង ម៉ូតូ​៥​គ្រឿង ក្រៅ ពី​នោះ នៅមាន​កម្លាំង​អន្តរា​គម​ន៏ របស់​ស្នងការដ្ឋាន​ខេត្ត មាន​ចំនួន​ស្មើគ្នា ជាមួយ​កម្លាំង​នគរបាល​ក្រុង​ដែរ តែ បន្ថែម​រថយន្ត​ស៊ី​រ៉ែ​ន​ធំ​១​គ្រឿង ។IMG-20150321-WA0006 ការងារ​នេះ នៅមាន​ក្រុម​ល្បាត​នៅពេល​យប់​បន្ថែមទៀត ។ ជា​សំណាងល្អ ក្នុង​ខេត្ត​មិ​ក​ទាន់​មាន​សកម្មភាព​ឆក់​ប្លន់​នោះទេ​កន្លងមក ។​
​ ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ មាន​ភាពកក់ក្តៅ ចំពោះ​ចំណាត់ការ របស់​អាជ្ញាធរខេត្ត និង​លោកស្នងការ ដែល​បាន​ខិតខំ​ព្យាយាម ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ទាំងយប់​ទាំង​ថ្ងៃ ៕IMG-20150321-WA0008