ក្លឹប​កំសាន្ត​មួយកន្លែង ក្នុង​ក្រុង​បាវិត ត្រូវបាន​ភ្លើង​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ផ្អើល​អស់​ភ្ញៀវ​ដែល​ចូលទៅ​កំសាន្ត នាំគ្នា​រត់ចេញ​ក្រៅ​

0

​ ​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង នៅក្នុង​បន្ទប់​ខារ៉ាអូខេ និង ឌី​ស្កូ ក្នុង​ក្លឹប​កំសាន្ត Star ក្រុង​បាវិត បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ ផ្សែង​ខ្មួរ​ខ្មាញ់​ពេញ​ក្លឹប ធ្វើ​ឲ្យ​បុគ្គលិក និង ភ្ញៀវ នាំគ្នា​រត់ចេញ​ប្រ​សេក​ប្រសាច និង មាន​រថយន្ត​ពន្លត់11076271_397512180420579_6864570825746205094_n​អគ្គិភ័យ ចំនួន​២​គ្រឿង​ជួយ​ពន្លត់ ទើប​រលត់​រកឃើញ​សាកសព​៥​នាក់ នៅក្នុង​គនរ​ផេះផង់ ។ ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោងជាង​៣​ទាបភ្លឺ ថ្ងៃទី​ឡ​២៣ ខែ​មិនា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​
​ ​យោងតាម​សមត្ថកិច្ច ក្រុង​បាវិត បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ការណ៍​នេះ​ទ្បើង មាន​ផ្ទុះ​សេ​ខ្សែភ្លើង​ចេញពី​កន្លែង​រាំ​ឌី​ស្កូ ស្រាប់​តែមាន​អណ្តាតភ្លើង​រាលដាល​ទៅ​បន្ទប់​ខារ៉ាអូខេ ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួរ​ខ្មាញ់​ចេញ​ក្នុង​ក្លឹប​កំសាន្ត ធ្វើ​ឲ្យ​ភ្ញៀវ និង​បុគ្គលិក បុក​ទ្វា​ចេញ​រត់​មក​ក្រៅ​តែម្តង ។11084260_397512173753913_9175903224976088993_n
​ ​បន្ទាប់​ពិមាន​អគ្គិភ័យ​កើត​ទ្បើង រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​ខេត្ត​២​គ្រឿង បានចេញ​ជួយ​អន្តរាគមន៍ ហើយ​បាន​រលត់​ទាំងស្រុង ។ ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ភ្លើង​បាន​រលត់​អស់ទាំង​ស្រុង ហើយ​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ចូល​ខាងក្នុង​បន្ទប់​ខារ៉ាអូខេ ក៏​ប្រទះឃើញ​សាកសព​មនុស្ស​ចំនួន​៥​នាក់ ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្លោច មើល​លែង​ស្គាល់​ទៅហើយ ហើយ​សមត្ថកិច្ច​កំពុងតែ​រុករក​បន្តទៀត ៕11087418_1619293844967159_845682778_n (1)