​ស្ត្រី​ម្នាក់​តូចចិត្ត​ជំពាក់​ប្រាក់​គេ​ជាង​១​លាន​រៀល​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លូន​ចោល​ ​​ប្តី​ជា​អ្នករត់ម៉ូតូឌុប​និង​កូនប្រុស​ស្រី​៨​នាក់​​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​ក្រីក្រ​គំនិត​ខ្លី​ម្នាក់​បាន​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លុ​ន​និង​ខ្សែ​លី​ឡុង ជាប់​ជាមួយ​រន្ធ​ឥត​ខ្ស​ល់​ជញ្ជាំង​ក្នុងផ្ទះ ចោល​ប្តី​និង​កូន​ទាំង​៨​នាក់ ព្រោះតែ​តូចចិត្ត​ជំពាក់​លុយ​គេ​ជាង​១​លាន​រៀល​ពុំមាន​អី​សង ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលារ​ប្អៀ​រ​។​
​ ​សមត្ថកិច្ច​នគរបាល​មូល​ដ្ខា​ន​បានអោយដឹងថា​៖ ស្ត្រី​ធ្វើអត្តឃាត​ដោយ​ចងក​រូបនេះ​មានឈ្មោះ ឡាយ ថេត អាយុ​៤២​ឆ្នាំ មានកូន​៨​នាក់​និង​មាន​ប្តី​ឈ្មោះ សំ ជុន​ហាក់ អាយុ​៤៣​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​

DSC02584ពិនិត្យឃើញ​ស្ត្រី​រួប​នេះ​ឈរ​ព្យូ​រក​ស្លាប់ ដោយមាន​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ព្យួរ​ក​ភ្ជាប់​ជាមួយនិង​រន្ធ ប្រហោង​ឥត​ខ្យល់​នៃ​ជ​ញ្ចាំ​ង​ផ្ទះថ្ម​តៀម​តូច​មួយ​របស់​នាង ដែល​នៅ​ពីក្រោម​មាន​គ្រែ​ដេក​មួយគ្រឿង​។​DSC02587
​ ​បុរស​ជា​ប្តី​ឈ្មោះ សំ ជុន​ហាក់ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​នៅក្នុង​ពេលដែល​ប្រពន្ធ​របស់គាត់​ចងក​សម្លាប់ខ្លួន​គាត់​មិនបាន​នៅផ្ទះ​ទេ គឺ​គាត់​បាន​ចេញទៅ​រត់​ម៉ួ​តូ​ឌុប និង​មុនពេល​កើតហេតុ​រូបគាត់ និង​ប្រពន្ធ​ក៏​គ្មាន​ទំនាស់​អ្វី​នៅក្នុង​គ្រួសារ​ដែរ​។​ប៉ុន្តែ​គាត់​និង​ប្រពន្ធ​កន្លងមកនេះ បាន​ខ្ចីប្រាក់​គេ​ជាង​១​លាន​រៀល​មក​ធ្វើ​ដើមទុន​រកស៊ី មិនទាន់បាន​សង​គេ​នៅឡើយ​។ ការចងក​ធ្វើអត្តឃាត​ខាងលើនេះ​សង្ស័យថា​ប្រពន្ធ​គាត់​តូចចិត្ត​ក្នុង​រឿង​ជំពាក់​ប្រាក់​គេ​គ្មានអ្វី​សង​។ ដោយឡែក​កូន​នៅក្នុង​បន្ទុក​ប​ច្ចុ​
​ប្បន្ន​មាន​ចំនួន​៨​នាក់ ក្នុងនោះ​មាន​ប្រុស​២​និង​ស្រី​៦​នាក់ ដែល​កូន​បង​គេ​មាន​ងា​យុ​២២​ឆ្នាំ និង​កូនពៅ​មាន​អាយុ​២​ឆ្នាំ​។​DSC02576
​ ​ករណីនេះ​ក្រោយពេល​កើតហេតុ​ស​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក និង​ខេត្ត​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​សហការគ្នា​ត្រួតពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យស​ព ហើយ​បាន​សន្និដ្ឋានថាៈ​ស្ត្រី​ធ្វើអត្តឃាត​ខាងលើនេះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ សព​ស្ត្រី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕DSC02580