ប្រទះឃើញ​សព​បុរស​អត់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លាប់​ប្រហែល​៩៦​មោ​៉​ង​ហើយ​ហើម​ស្អុយ​វាលស្រែ​សង្ស័យ​វិកល​ច​រិ​ក​ឫ​បែក​ថ្នាំ​

0

 

☑️​ពោធិ៍សាត់ លោក សែត វណ្ណ​លី នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​បន្ទាយ​ដី​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ប្រធាន​ភួ​មិ​ម្នាក់​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​កណ្ដាល​វាលស្រែ​ត្រង់ចំណុច​បឹង​ពោធិ៍ ដោយមាន​សភាព​ហើម​ស្អុយ​ទៅហើយ កាលពី​ល្ងាច​ក្បាល​ព្រលប់​ថ្ងៃទី​២៣​មិនា​២០១៥ unnamed (9)

ក្នុង​ភួ​មិ​អូ​បា​ក្រង​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខ​ណះ​ដែល​ស្ត្រី​នោះ​ទៅ​វាលស្រែ​ដុត​ជញ្ជ្រាំង​និង​កក់ តែដោយសា​តែ​យប់​បាត់ទៅហើយ​ទើប​សមត្ថ​កិ​ច​យើង​ហ៊ុំព័ទ្ធ​សាកសព​ទុក​ស្អែក​ទើប​ហៅ​ជំនាញ​ត្រួតពិនិត្យ​៕លោកនាយ​ប៉ុ​ស្ត៍​បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ នគរបាល​ផ្នែក​ជំនាញ​ប​ច្ចែក​ទេស​វិទ្យាសាស្ត្រ​ស្រុក​និង​ខេត្តពោធិ៍សាត់​ជាមួយនិង​គ្រូពេទ្យ​អាជ្ញាធ​មរ ក៍បាន​ទៅ​ទីតាំង​សាកសព​នោះ​ធ្វើកា​ពិនិត្យ ៕ គឺ​សព​បុរស​នេះ​ស្លាប់​ផ្កាប់មុខ​ដោយ​ជនរងគ្រោះ​មាន​សប្បុរ​ខ្នៅ​ស្រអែម កំពស់​ប្រហែល​១​មែ​៉​ត​៦០ អាយុ​ប្រហាកប្រហែល​៤០​ឆ្នាំ​ចុះក្រោម ស្លៀកខោ​ជើងវែង​ពណ៍​ខ្មៅ អ​ពាក់អាវ​យឺ​តៀ​ពណ៍​លឿង​រាង​ស្រាល​ដៃខ្លី​៕ នៅក្បែរ​សាកសព​មាន​ដី​ទួល​ហើយ​មាន​ស្បែកជើងផ្ទាត់​មួយគូ នឹង​ដប​ថ្នាំ​មួយ​ដប ៕ នគរបាល​ប​ច្ចែក​ទេស​ខេត្ត​បាន​ឲ្យ​ដឹងថា​សព​ជនរងគ្រោះ​នេះ នៅពេលដែល​ស្លាប់​គឺអាច​នៅលើ​ដី​ទួល​នោះ តែ​ដល់ពេល​សព​មាន​សភាព​ហើម​បោ​៉​ង​ខ្លាំង​ក៍រមៀល​ចុះក្រោម​មក​ស្រែ ឫក៍​អាចមកពី​ឆ្កែ​ឫ​ជ្រូក​អ្នក​ភួ​មិ​ខាំ​អូសទាញ មកក្រោម​ព្រោះ​ត្រង់​កដៃ​ខាងស្ដាំ​មាន​ដាច់​

unnamed (8)

ដោយ​ស្នាម​សត្វ​ទាំងនេះ​ខាំ​ទាញ​៕​មន្ត្រី​ប​ច្ចែក​ទេស​ជាមួយ​គ្រូពេទ្យ ឲ្យ​ដឹង​ទៀតថា​ពុំមាន​ស្លាក់ស្នាម​លើ​សាកសព​បញ្ជាក់​ពី​អំពើ​ឃាតកម្ម​ទេ គឺ​ជនរងគ្រោះ​នេះ​អា​ជា​មនុស្ស​វិកល​ច​រឹក ឫក៍​បែក​ថ្នាំ រសាត់អណ្ដែត​មក​ទីនេះ​ដេកស្លាប់​តែម្តង ដោយ​សព​នេះ​អាច​ស្លាប់​តិច​បំផុត​៩៦​មោ​៉​ង​ហើយ​៕​លោក សែត វណ្ណ​លី នាយ​ប៉ុ​ស្ត៍​បន្ទាយ​ដី​បាន​ឲ្យ​ដឹង​ទៀតថា សព​ជនរងគ្រោះ​ពី​មាន​ប្រជាពលរដ្ឋ​ណា​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ ដោយ​សមត្ថកិច្ច​និង​អាជ្ញាធ​មរ អាច​និង​បញ្ចុះ​គេ​នៅក្បែរៗ​ក​ន្លែ​កើត​ហែ​តុ​នេះ រងចាំ​ក្រែង​មាន​ក្រុមគ្រួសារ​បានដឹង​និង​ប្រាប់​ទីតាំង​ជនរងគ្រោះ​ឲ្យ​យកទៅ​ធ្វើបុណ្យ​៕

unnamed (7)