ក្មេងប្រុស​ម្នាក់​ដើរ​តាមផ្លូវ​មិន​ប្រ​យ​ត្ន័​ត្រូវ​ម៉ូតូ​បុក​ធ្លាយ​ពោះ​រងរបួស​ជា​ទម្ងន់​

0

​ខេត្តបន្ទាយមានជ័យ​
​ក្មេងប្រុស​ម្នា ក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវបាន​ម៉ូតូ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាយ​ពោះ​និង​រងរបួស​បែកក្បាលរ​ងរ​បួស​ជា​ទម្ងន់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវជាតិ​លេខ​៥៦A​ស្ថិតនៅ​ក្នុងភូមិ កកោះ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេកimage

ខេត្តបន្ទាយមានជ័យ​។​សាក្សី​បានឃើញ​ហេតុការណ៍​ផ្ទាល់​និង​ភ្នែក​បាន​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​នេះ​គេ​បានឃើញ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១៧៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ស្លាក​លេខ បាត់ដំបង 1H-៣៨៥៥​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លៀន​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្របពេលនោះ​មាន​ក្មេងប្រុស​ម្នាក់​បាន​ដើរកាត់​ថ្នល់​ក៏បាន​បុក​ក្មេងប្រុស​នោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់ពោះ​ចេញ​វៀន​និង​បែកក្បាល​របួស​ធ្ងន់ធ្ងរ ។​ក្រោយពី​កើតហេតុ​រួចមក​គេ​ឃើញ​មាន​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ស្រុក​ស្វាយចេក​ចុះមក​អន្តរាគមន៍​និង​ជួយសង្គ្រោះ​ក្មេងប្រុស​របួស​ធ្ងន់ធ្ងរ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី ។​លោក​ជា​ស្លូញ អធិការ​ស្រុក​ស្វាយចេក​បាន​ប្រាប់​ឲ្យ​ដឹងថា​អ្នក បើកបរ​ម៉ូតូ​មានឈ្មោះ​ឆៀន​ចេក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​អ្នករួមដំណើរ​២​នាក់​ទៀត​រងរបួស​ស្រាល​និង​មាន​ទីលំនៅ​ជាមួយគ្នា​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ មានជ័យ ចំណែក​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ឈួ​យ វេហា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ដូន​ណូយ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ​យ័​។​ក្រោយពី​វាស់វែង​រួច​សមត្ថកិច្ច បាន​យក​ម៉ូតូ​បង្កហេតុ​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ស្វាយចេក​រង់ចាំ​ការដោះស្រាយ​គ្នា តាម​និតិ​វិធី​ច្បាប់ ៕