យុវជន​៣​នាក់​ត្រូវ​រថយន្ដបុក​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ពេល​ជិះ​ម៉ូតូ​

0

​ខេត្ដ​កំពង់ស្ពឺ ៖ យុវជន​ម្នា​ក់បាន​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ពីរ​នាក់ ទៀត​រងរបួស​ធ្ងន់​នៅ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​កាលពី​វេលា​ម៉ោង​៥​និង​៤៥ នាទី ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារ មន m1ខេត្ដ​កំពង់ស្ពឺ ។​​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​មិន​ត្រូវបាន​ស្គាល់ អត្ដ​សញ្ញាណ​តែ​ជនរងគ្រោះ​របួសធ្ងន់ ទី​១-​ឈ្មោះ ច​ន ឃាង អាយុ​២០​ឆ្នាំ និង​ទី​២ -​ឈ្មោះ ត្រឿ​ង រាជ អាយុ​២២​ឆ្នាំ ។ ទាំង​អ្នក ស្លាប់​និង​រងរបួស​ជា​សិស្ស មាន​ទីលំនៅ ភូមិ​ត្រញំង​ដងទឹក ឃុំ​ទ័ព មាន ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ​។​
​លោក​វរសេនីយ៍ទោ មាស សុខុម នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ស្រង់​សម្ដី​សាក្សី​នៅក្បែរ​កន្លែង​កើត ហេតុថា មុនពេល​កើតហេតុ​គេ​បាន ឃើញ​ជនរងគ្រោះ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1E-3510​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់ កន្លែងកើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ដល់​ផ្លូវ​ក្រួស​ក្រហម​ទៅហើយ​ក៏ត្រូវ​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក ស៊ីម៉ងត៍ ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-3950 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​រេ​ចង្កូត​តាម ទៅបុក​ដល់​ផ្លូវ​ដីក្រហម ហើយ​កិន​ជន​រង គ្រោះ​ម្នាក់​បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​ចំណែក​ពីរ​នាក់​ទៀត​រង របួសធ្ងន់​។ ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ដ​បង្ក​មិនបាន​ឈប់​នោះទេ​គឺ​បាន​បន្ថែម ល្បឿន​បើក​រត់គេច​ពី​ក្រុង​ច្បារមន​រហូតដល់ ស្រុក​សំរោង​ទង​អូស​ទាំង​ម៉ូតូ​ទៅជា​មូ​យ​ជិត​៥​គីឡូម៉ែត្រ ទើប​អ្នកបើកបរ​ឈប់ រថយន្ដ​ចោល​នៅ​ទីនោះ​ហើយ​រត់គេច ខ្លួន​បាត់ស្រមោល​ឈឹង ។​m3
​លោក មាស សុខុម បន្ដថា​ជន​រង គ្រោះ​ត្រូវបាន​បញ្ជូនទៅ​ស​ង្ក្រេះ​ភ្លាមៗ ផងដែរ​ចំណែក​សព​សមត្ថកិច្ច​បា​ន​រុំហើយ ប្រកាស​រក​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក ទៅធ្វើ​បុណ្យ ។​ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​