ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​

0

​ ​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន ខណៈ​យក​គ្រឿងញៀន​ជាង​១០​គ្រាប់​បម្រុង​ទៅ​លក់​បន្ត ឱ្យ​អ្នក​ផ្សេងទៀត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ខែb1មីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។
​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ យឿន ចាន់ថន ហៅ​ហឹ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ដោយ​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​) ពណ៌​ផ្កាឈូក​ចំនួន​១១​គ្រាប់ ទូរស័ព្ទ​១​គ្រឿង និង​ប្រដាប់ប្រដា​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ ។ ប្រ​ភ ព​បន្តទៀតថា មុន​ឈានដល់​ធ្វើ​ការចាប់​ឃាត់ខ្លួន​នេះ​កម្លាំង​សមត្ថកិច្ច​របស់​យើង​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ និង​ដាក់​ភ្នាក់ងារ​សម្ងាត់​ជាច្រើន​ថ្ងៃ​មកហើយ លុះ​ឃើញ​ជនសង្ស័យ​កំពុងតែ ធ្វើ​សកម្មភាព​ដោះដូរ​ថ្នាំញៀន​នេះ កម្លាំង​យើង​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​តែម្តង ។b3
​ ​បើតាម​ជនសង្ស័យ​ខាងលើ បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រើប្រាស់ និង​ចែក​ចា យ​គ្រឿងញៀន​មែន ដោយ​ទិញ​ពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ក្រុងប៉ៃលិន​ក្នុង​១​គ្រាប់ ចំនួន​២​ម៉ឺន​រៀល ហើយ​បាន​ជូ​ល​បុរស​ម្នាក់ទៀត​ឱ្យ​យកមក​ឱ្យ​ខ្លួន ក្នុង​១​គ្រាប់​ឱ្យ​ថ្លៃ​គេ​ចំនួន​២​ពាន់​រៀល ។ ប្រភព​បន្តទៀតថា រូបគេ​ធ្លាប់​ចែកចាយ​គ្រឿងញៀន​ជា​យូរ​មកហើយ តែ​គេ​មិន​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទេ លុះ​នៅ​ថ្ងៃកើតហេតុ​ខណៈ​កំពុងតែ​យក​គ្រឿង​បម្រុង​លក់​ឱ្យ​មិត្តភក្តិ​ប្រើប្រាស់​ក៏ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ការចាប់​ឃាត់ខ្លួន​តែម្តង ។
​ ​ទោះជា​យ៉ាងណាក្តី​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត កសាង​សំនុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​កាត់ទោស​ទៅតាម​និតិ​វិធី​ច្បាប់​៕