ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោគថ្មីដល់មន្ត្រីអនុវត្តច្បាប់នៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ:ច្បាប់ថ្មីស្តីពីចរាចរណ៍ក្រោយពី ព្រះរាជក្រម ប្រកាសអោយប្រើប្រាស់នាថ្ងៃទី ៩ មករា ២០១៥រួចមកត្រូវបានដាក់ប្រកាសផ្សព្វផ្សាយដល់ មន្ត្រី និងអជ្ញាធរអនុវត្តច្បាប់នៅខេត្តបន្ទាយមានជ័យដើម្បីផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អោយបានយល់និងអនុវត្តត្រឹមត្រូវកាត់បន្ថយអត្រាគ្រោះថ្នាក់និងឈានដល់ការលុបបំបាត់ចោលទាំងស្រុង។
ការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោគថ្មីនេះធ្វើឡើង ការព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៥ដែលមាន សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត មន្ត្រី អាជ្ញាធរស្រុកក្រុងទាំង៩ កងកម្លាំង របស់ខេត្ត និងសិស្សនិស្សិតចូលរួមផងដែរ។
ឯកឧត្ដម ចាន តារា​ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនថ្លែងថា​: មាន​ព័ត​មាន​របស់​ក្រសួងមហាផ្ទៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ​ហ​លូវ​គោក​ឆ្នាំ​២០១៤​មនុស្ស​ស្លាប់​៦​នាក់​ក្នុង​១​ថ្ងៃ​ច្រើនជាង​ឆ្នាំ​២០១៣​ដែល​គិត​ជា​មធ្យម​៨​នាក់​ក្នុង​១​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភាគច្រើន​ដោយ​កក្តា​ជាអាទ៍​កក្តា​មនុស្ស កក្តា​យានយន្ត​និង​កក្តា​ផ្លូវ​ជាដើម​។​ ​IMG_2076
ឯកឧត្ដម ចាន តារា ថា​គ្រោះថ្នាក​ចរាចរណ៍​នេះ​ភាគច្រើន​បណ្តាលមកពី គ្មាន​ប​ណ្ណ័​បើកបរ​មិន​ត្រឹមត្រូវ​ដែល​បញ្ជា យាន្ត​យន្ត​បើក​លើស​ល្បឿន​កំណត់​មិន​គោរព​សិទ្ធិ​អាទិភាព​ជែង​និង​បត់​មិន​ត្រឹមត្រូវ ចត​ឈប់​យាន​មិន​ត្រឹមត្រូវ ផ្ទុកទំនិញ​និង​មនុស្ស​ច្រើន​លើស​ចំណុះ មិនមាន​សី​លធ​ម៍ មិនមាន​សុ​ជីវ​ធ​ម៍​និង​មិន​គោរព​បទបញ្ញត្តិ​នៃ​ច្បាប់​ចរាចរណ៍ អ្នកបើក​ម៉ូតូ​មិនបាន​ពាក់មួក​សុ​វត្តិភាព​យានយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់ ការលែង​សត្វ​ដើរ​រហេតរហូត​លើផ្លូវ​ថ្នល់​ជាដើម​។​ ឯកឧត្ដម ចាន តារា បន្តថា​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ចាស់មាន១២ ជំពូកនិង៩២មាត្រា ​ដើម្បី​ធ្វើ​ឲ្យ​ស្របច្បាប់​និង​បទ​ប​ញ្ញ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោល បំណង​ធានា​សុ​វត្តិភាព សណ្តាប់ធ្នាប់ ការពារ​សុខភាព អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ និង​បរិស្ថាន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ចរាចរណ៍​នៅតាម​ផ្លូវ​ថ្នល់ជាតិ​៕ដោយ: ឃិន គន្ធាIMG_3526 IMG_3525 IMG_3524