​​ភ្លើង​បាន​ឆេះ​ព្រៃ​លើក​ទី​២​លើដី​ព្រៃ​ដែល​ម្ចាស់​ទុកចោល​ប្រជាពលរដ្ឋ​ស្នើសុំ​ ​ដល់​ម្ចាស់​ដី​មក​កាប់​ព្រៃ ដោយ​បារម្ភ​ឆេះ​រាល​ដល់ផ្ទះ​ពួកគាត់​

0

​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២១០៥ ភ្លើង​ឆេះ​ព្រៃ​បាន​គំរាមកំហែង​ប្រជា​ល​ពលរដ្ឋ​ជាង​៥០​គ្រួសារ​ព្រួយបារម្ភ​ជា​លើក​ទី​២​ដោយ​ភ្លើងព្រៃ​នោះបាន​ឆាបឆេះ នៅ​វាល​ព្រៃ​បន្លា​យួន ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ នៅក្នុង​ហេតុ​ការ​ណ៏​នេះ ដោយសារ​មានការ​ភ័យខ្លាច​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​នោះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ហៅ​រថយន្ត​ប​ន្ល​ត់​អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត មកជួយ​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​។​DSC06650
​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភ្លើង​ឆេះ​ព្រៃ​នោះបាន​និយាយ​អោយដឹងថា​៖ ដីព្រៃ​ដែល​ដុះ​ព្រៃ​​ជុំជិត សម្បូរ​ណ៏​ដោយ​ដើម​បន្លា​យួន ដើម​អ​ញ្ជា​ញ នោះ​មាន​ប្រមាណ​៦​ហិកតា​ដែល​នៅ​ពីក្រោយ​ផ្ទះ​របស់​ពួកគាត់​គឺ​បាន​ឆេះ​ជា​រៀងរាល់ឆ្នាំ និង​ឆ្នាំ​ខ្លះ​បាន​ឆេះ​២​ទៅ​៣​ដង ហើយក៏​ធ្លាប់​ប៉ើង​កំទេច​ភ្លើង​ឆេះ​ផ្ទះស្លឹក​១​ខ្នង​ផងដែរ​តែ​ត្រូវបាន​អ្នកស្រុក​ជួយ​ពន្លត់​ទាន់​។​
​ដោយឡែក​នៅ​ឆ្នាំនេះ ភ្លើង​ឆេះ​ព្រៃ​នៅទីនេះ​បាន​ឆាបឆេះ​ជា​លើក​ទី​២​ហើយ ដែល​កាលពី​លើក​ទី​១​បាន​ឆេះ​កាលពី​ថ្ងៃទី​១០​ខែ​មិនា​ម្តង​រួចមកហើយ នៅថ្ងៃនេះ​ដែរ​បើ​កុំ​តែ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជួយ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​អស់​ចំនួន​២​រថយន្ត​ទេនោះ ប្រហែលជា​ភ្លើងព្រៃ​នេះ​នឹង​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ពួកគាត់​ដែល​រស់នៅ​ម្តុំ​នេះ​ជាង​៥០​គ្រួសារ​ជាពុំខាន​ឡើយ​។DSC06657
​ ​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹងថា​៖ ដីព្រៃ​ដែល​គេ​ទុកអោយ​ព្រៃ​ដុះ​យ៉ាង​ក្រាស់​នេះ​
​ជាក​ម្មសិ​ទ្ឋ​របស់ លោក រុន រ័ត្ន​វាសនា អតីត​នាយ​កងរាជអាវុធហត្ថ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ តែ​បច្ចុប្បន្ន​​បាន​ផ្លាស់​មកជា​នាយ​នគរបាល​ម្នាក់ មិនដឹងថា​នៅ​ខេត្ត​ក្រុង​ណា​ទេ ហើយ​ពួកគាត់​ក៏​មិនបាន​ដឹងថា តើ​ដី​នេះ​គេ​បាន​លក់​បន្តទៅ​ម្ចាស់​ថ្មី​ទៀត​ដែរ​ឬ​នៅទេ ពួកគាត់​សំណូមពរ​អោយ​ម្ចាស់​ដី​ជួយ​កាប់ឆ្កា​ព្រៃ​ទាំងអស់នេះ​ចោល​ផង ព្រោះ​ពួកគាត់​ភ័យព្រួយ​ខ្លាំងណាស់ នេះ​ឆេះ​នៅពេល​ថ្ងៃ បើ​ឆេះ​ពេលយប់​វិញ​ពិបាក​ក្នុង​ការជួយ​អន្តរា​គម​ន៏​ជាពុំខាន​ឡើយ​។​
​ ​សមត្ថកិច្ច​បាន​និយាយ​អោយដឹងថា​៖​ការឆេះ​ព្រៃ​នេះ អាច​បណ្តាលមកពី​អ្នក​បោះ​កន្ទុយបារី​ចោល​​ឬ​យក​ឃ្មុំ​មិន​ពន្លត់ភ្លើង​គុប ទើប​បង្កអោយមាន​ការ​ឆាបឆេះ​ព្រៃ​ម្តង​ហើយ​ម្តងទៀត​បែបនេះ​៕DSC06660
​ ​