​​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច​ត្រូវបាន​ពលរដ្ឋ​ក្របួច​បាន​ស្វាគមន៍​សល់​ដង្ហើមចង្រិត​

0

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ​ផ្សារកណ្តាល​2​ឃាត់ខ្លួន​ពីបទ​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាមផ្លូវ​សារ​ធារ​ណៈ​តែ​មិនបាន​សំរេច​ត្រូវ​ប្រជាពលរដ្ឋ​ស្វា​គម​ន៌​យ៉ាង​ចាស់ដៃ ហេតុ​ការ​ណ៌​នេះ​កើតឡើង​នៅវេលា​ម៉ោង​9​នាទី​យប់​ថ្ងៃទី​24​ខែមីនា នៅ​ចំនុច​ផ្លូវ​នរោត្តម​កែង​ផ្លូវ​លេខ​144​ក្នុង​សង្កាត់​ផ្សារកណ្តាល​2​ខ​ណ្ឌូ​ន​ពេញ​។​z2
​តាម​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើ​ចេញពី​ហាង​លក់​ខោអាវ​មួយកន្លែង​ន​ភ​ម្តុំ​វិមាន​ឯករាជ​ជិះ​ម៉ូតូ​2​នាក់​មិត្ត​ប្រុស​គ​ផល​បំណង​ទៅ​ផ្ទៈ ខណៈដែល​ជន រងគ្រោះ​កំពុងធ្វើដំណើរ តាម​ដងផ្លូវ នរោត្តម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​ពីក្រោយ​លុះ​មកដល់​កន្លែងកើតហេតុ​កែង​ផ្លូវ​144​ស្រាប់ តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ស្មាស​រេ​វ៉ូ​ពណ៌​ខ្មៅ​ពី​ក្រោយមក​ក្បែរ​ខាងស្តាំ​ហើយ​ឆក់យក​កាបូប​ពី​ជនរងគ្រោះ​ខាងក្រោយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ទាញ​និង​ស្រែក​ចោរៗ​ធ្វើឱ្យមាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​នៅក្បែរនោះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់វាយ​មួយ​ដៃ មួយ​ជើង​ម្នាក់​រងរបួស​សន្លប់​ស្ដូ​ង​ស្ដឹង​សល់​ដង្ហើមចង្រិត ។​
​ប្រភព​បានអោយដឹងថា​ជនសង្ស័យ​ឈ្មោះ​ទេព ផុង​ឡេង ភេទ​ប្រុស​អាយុ​33​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ឯ​នារី​រងគ្រោះ​មានឈ្មោះ​ក្រុយ សុជាតា​ភេទ​ស្រី​អាយុ​20​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរា​គម ឃាត់ខ្លួន​ជនសង្ស័យ​នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ​ផ្សារកណ្តាល​ដើម្បី​ធ្វើតាម​និតិ​វិធី​៕z3 z1