​​ក្របី​ឡើងក ​មួយ​ក្បាល​ដេញ​វាត់​គេឯង​បណ្តាលអោយ​រងរបួស​ម​នុស្ស​ចំនួន​5​នាក់​ស្ថិតនៅ​ចំនុច​ផ្លូវ​598​ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​

0

​ក្របី​ឡើងកមួយ​ក្បាល​បាន​ដេញ​វាត់​គេឯង​បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​ចំនួន​5​នាក់ ភ្នំពេញៈ​មនុស្ស​5​នាក់​បាន​រងរបួស​ដោ​យ​សា​ក្របី​ឡើងកមួយ​ក្បាល​បាន​រត់​បុក​គេឯង​កាលពី​វេលា​ម៉ោង​7.40​នាទី​ព្រឹក​ថ្ងៃទី​25​ខែ​មិនា​ឆ្នាំ​2015​ចំនុចកើតហេតុ​ផ្លូវ​598​ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្របី​ឡើងកមួយ​ក្បាល​រត់​ចុះ​រត់ឡើង​ដេញ​វ៉ា​ត់​គេឯង​រហូត​ទៅដល់​មាន​របួស​មនុស្ស​ចំនួន​5​នាក់​ក្នុង​នោះគេ​ឃើញ​មាន​ក្មេងប្រុស​2​នាក់​រងរបួស​ស្រាល​រួមទាំង​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល​និង​មន្ត្រី​ប៉ូលីស​ម្នាក់​ឈ្មោះ​យឹម​សុខុន​របួសធ្ងន់​ត្រូវចំ​ទ្រូង​ព្រមទាំង​ប្រពន្ធ​ឈ្មោះ​ឡាយ​ហ៊ុន​បាន​រត់​ចេញពី​ក្របី​ដេញ​វាត់​ត្រូវ​នឹង​ទឺ​ក​សម្លរ​នំ​បញ្ចុក​ក្តៅ​ស្រោច​កម​លើ​ខ្លួនប្រាណ​ភ្លាមៗ​នោះ​កំលាំង​សមត្ថកិច្ច​រួមទាំង​ប្រជាពលរដ្ឋ​បាននាំគ្នា​ដេញ​ស្ទាក់​ចាប់បាន​ក្រៀក​ជាប់​ចងជើង​ទាំង​បួន​។​ហើយ​ក្របី​មួយ​នេះដែរ​ឃើញ​មាន​សញ្ញា​សំគាល់​នៅលើ​ក្បាល​ពណ៌​ខៀវ​និង​ពណ៌​បៃតង​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្វាយប៉ាក​។​ចំនែកឯ​ក្របី​វិញ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​រងចាំ​ហៅ​ម្ចាស់​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕c3 c2