នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់​យុវជន​ម្នាក់​ករណី​រួមភេទ​ជាមួយ​អ​និតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ​

0

​ ​ភ្នំពេញ​៖​យុវជន​សង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ធ្វើការ​ឃាត់ខ្លួន ដោយ​ចោទប្រកាន់​ករណី​រួមភេទ​ជាមួយ​អ​និតិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ​។​
​ ​ហេតុការណ៍​ឃាត់ខ្លួន​យុវជន​ស​ង្ស័ កាលពី​វេលា​ម៉ោង ២០ យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល​លេខ​១៧១ ក្រុមទី​៦ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​​ ​យុវជន​សង្ស័យ​ឈ្មោះ ម៉ែន កុសល អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន លេខ ផ្លូវលំ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ជ័យ សុខ​ស្រីនាត ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល​លេខ​១៧១ ក្រុមទី​៦ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ ​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤ ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ជួបគ្នា​នៅ​សាលារៀន ចាប់ផ្តើម​ស្រឡាញ់គ្នា រហូតមកដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល ០៨ និង​៣០​នាទី ជនសង្ស័យ បាន​បបួល​ជនរងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ យីហោ ឈី​ជាំ​ង នៅ​ជិត​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏បាន​អោបថើប​គ្នា ហើយ​ជនសង្ស័យ​បាន​សុំ​ជនរងគ្រោះ​រួម​រ័ក្ស​រហូត​បានសម្រេច លុះ​មក ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅប្រាប់​ជនសង្ស័យ​ថា ខ្លួន​មានកូន​ហើយ ជនសង្ស័យ​ក៏បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ទៅ​ទិញ​ថ្នាំ​សុល ដើម្បី​ទំលាក់​កូន​ចោល​។​v1
​ ​សមត្ថកិច្ច​ប្រាប់​បន្តថា រហូតដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ ម្តាយ​ជនរងគ្រោះ​បានឃើញ​សំបក​ថ្នាំ​នោះ ក៏បាន​នាំ​កូន​ទៅ​មន្ទីរពេទ្យ ទើប​ដឹងថា កូនស្រី​មាន​ផ្ទៃពោះ ។ បន្ទាប់ពី​ដឹងថា កូនស្រី​មាន​ផ្ទៃពោះ​ហើយ ម្តាយ​ក៏​ប្រើល្បិច​ឲ្យ​កូនស្រី​តេ​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​មក​ផ្ទះ​របស់ខ្លួន លុះ​ពេល​ជនសង្ស័យ​មកដល់​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ប៉ុស្តិ៍​ទឹកថ្លា​តែម្តង​។​
​ ​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ករណីនេះ គឺ​ភាគី​ទាំងសង្ខាង​បាន​ស្រឡាញ់គ្នា​ទៅវិញទៅមក មិនមែនជា​ករណី​រំលោភ​នោះទេ ពីព្រោះ អ្នក​ទាំង​បាន​ស្រឡាញ់គ្នា​អស់​រយះពេល ១​ឆ្នាំ​មកហើយ ប៉ុន្តែ​រឿងនេះ​ប្រហែលជា​ឪពុកម្តាយ​មិន​ពេញចិត្ត ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ភាគី​ខាង​ប្រុស​។​​ ​ទោះយ៉ាងណា​ក្តី​យុវជន​សង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕v2