តើធ្វើយ៉ាងណា កុំអោយឈឺឆ្អឹងខ្នង?

0

បញ្ហារសុខភាព ត្រូវតែយកចិត្តទុកដាក់ ពីតូចរារាំងកុំឲ្យរាលដាលទៅធំ ដែលនាំឲ្យប៉ះពាល់​សុខភាពកាន់តែធ្ងន់ធ្ងរ ដូចជាជណងឺឈឺឆ្នឹងខ្នងជាដើម ត្រូវដឹងពីមូលហេតុដើម្បីរកវិធី ព្យាបាលឲ្យត្រូវតាមវិធីដ៏ត្រឹមត្រូវ។

១-ជៀសវាងអង្គុយកោងខ្នងៈ
អ្នកដែលអង្គុយកោងខ្នងជាប្រចាំដូចជា អង្គុយធ្វើការនៅមុខកុំព្យូទ័រមួយថ្ងៃច្រើនម៉ោងរៀងរាល់ថ្ងៃនោះ ឆ្អឹងកងខ្នងនឹងចាប់កោងខុសទ្រុងទ្រាយបន្ទាប់ពីនោះអាស៊ីតឡាក់ទិច(Lac Tic) ក្នុងចរន្តឈាម នឹងទៅទើ ត្រង់ផ្នែកកោងត្រង់ឆ្អឹងនោះ ធ្វើអោយមានការឈឺឆ្អឹងខ្នងរាំរៃ នា
ពេលក្រោយ ។
២-ជៀសវាងឈរកោងខ្នងៈ
ឥរិយាបថដែលឈរល្អបំផុត គឺឈរត្រង់ខ្លួនខ្នងត្រង់ ការធ្វើបែបនេះវានឹងជួយរក្សា ជួរឆ្អឹងខ្នង ប៉ែកខាងក្រោមមិនអោយកោងចេញ ដែលធ្វើអោយមិនឈឺខ្នងថែមទាំងធ្វើអោយមើលទៅ មានបុគ្គលិកលក្ខណៈល្អថែមទៀតផង។
៣-ជៀសវាងអង្គុយពាក់កណ្តាលគូទៈ
កៅអីនីមួយៗបានចេញម៉ូដ ដើម្បីឱ្យអង្គុយបានពេញគូទ ប៉ុន្តែបើអ្នកអង្គុយទំលើកៅអី ពាក់កណ្តាល គូទទៅវិញ នឹងធ្វើឱ្យសាច់ដុំ ឆ្អឹងខ្នងត្រូវប្រឹងដើម្បីទទួលទម្ងន់ខ្លាំងជាងមុន ដែលបណ្តាលឱ្យឈឺឆ្អឹងខ្នងចុករោយឆ្អឹងខ្នង។
៤-ជៀសវាងកើយខ្នើយរឹង ឬ ទន់ពេកៈ
កុំកើយខ្នើយដែលរឹង ឬ ទន់ពេកព្រោះធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងកង ក និងខ្នង។ ក្រៅពីនេះគួររកខ្នើយស្តើងមកទ្រាប់នៅខាងក្រោយចង្កេះ ដើម្បីបន្ថយភាពកោងនៃឆ្អឹងខ្នង។ បើគ្មានខ្នើយ អ្នកអាចប្រើវិធីគេងផ្អៀង ដោយគងជើងលើខ្នើយឱបក៏អាចរក្សាលំនឹង ឱ្យឆ្អឹងខ្នងបានដែរ។
៥-ជៀសវាងការប្រើស្បែកជើងកែងខ្ពស់ៈ
ប្រសិនបើចង់លើកំពស់ ដោយការប្រើស្បែកជើងកែងចោទនោះ កំពស់កែងស្បែកជើងរបស់អ្នកមិនគួរលើសពី ៥ សង់ទីម៉ែត្រនោះទេ។ ព្រោះបើពាក់ស្បែកជើង ខ្ពស់អាចបណ្តាលឱ្យឈឺខ្នងបាន។
៦-ជៀសវាងស្ពាយកាបូបតែស្មាម្ខាងៈ
ទំងន់ស្ពាយផ្អៀងទៅតែម្ខាងនឹងធ្វើឱ្យទ្រង់ទ្រាយ របស់ឆ្អឹងខ្នងមាន ការប្រែប្រួល ធ្វើឱ្យឆ្អឹងកងខ្នងអាចកោងបាន។ ដូច្នេះអ្នកគួរស្ពាយ ទាំងសងខាងឆ្លាស់គ្នាទៅមក ដើម្បីរក្សាតុល្យភាព របស់ឆ្អឹងកងខ្នង។