ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ទៅបុក​ម៉ូតូ​គេ ហើយ​ហោះចូល​កន្លែង​គេ​កំពុង​ធ្វើ​ស្ពា ន​រងរបួស​ធ្ងន់

0

 

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​ទៅបុក​ម៉ូតូ​គេ​ហើយ​ខ្ទា​ត់ទៅ​បុក និង របាំង​ដែក​ការដ្ឋាន​ធ្វើ​ស្ពាន​ពេញទំហឹង​បណ្តាលឱ្យ​ហោះចូល​កន្លែង​គេ​កំពុង​ធ្វើ​ស្ពាន​រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៨​និង​១០ នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ការដ្ឋាន​ធ្វើ​z5ស្ពាន​ស្តុ​ប ទួលគោក​តាម​បណ្តោយ​ផ្លូវ​លេខ ២៨៩ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ច​ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8215 បាន​ជិះ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ ២៨៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​ជិះ​បញ្ច្រាស​ផ្លូវ ទៀត ស្រាប់តែ​ជ្រុល​ទៅបុក​និង​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១១០​ពណ៌​ខ្មៅ​មួយគ្រឿង​មិន​ស្គាល់​ស្លាក​z3

លេខ​ដែល កំពុងធ្វើដំណើរ​ស្រប​ផ្លូវ​នោះ​ពេញទំហឹង​ហើយ​ម៉ូតូ​មិនទាន់​អស់​ល្បឿន​ក៏​ខ្ទា​ត់ទៅ​បុក​និង​របាំង​ដែក ការដ្ឋាន​ធ្វើ​ស្ពាន​ទៀត​ធ្វើ​ម្ចាស់​ម៉ូតូ​ឃ្លី​ច​ហោះចូល​កន្លែង​គេ​កំពុង​ធ្វើ​ស្ពាន​រងរបួស​ធ្ងន់ រីឯ​ចំណែក ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១១០ គ្រាន់តែ​រងរបួស​ស្រាល់ ហើយ លើក​ម៉ូតូ​ខ្លួន​ជិះ​គេច​បាត់​តែម្តង ។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ជន​។ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ ខណ្ឌទួលគោក​រងចាំ​ម្ចាស់​មក​ទទួល​វិញ​ផងដែរ​៕

z4z6