រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​ម៉ូតូ​វិ​វ៉ា​ត្រង់​ផ្លូវបែក​ជា​៤ ស្លាប់​ម្នាក់ នៅ​កន្លែង​កើត ហើយ​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់ស្រមោល​

0

 

​ភ្នំពេញ​៖ រថយន្ត​ឡិច​ស៊ី​ស​ទំនើប​១​គ្រឿង​ទំនងជា​អ្នកបើកបរ​ស្រវឹងស្រា​បាន​បើក​បោះពួយ​យ៉ាង លឿន​និង​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​វិ​វ៉ា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់​យ៉ាង​អ​នោ​ច អធ​ម័ ក្នុង​ថ្លុកឈាម​នៅ​ចំណុចកើតហេតុ​ត្រង់ចំណុច​ផ្លូវ​លេខ​265 កែង​និង​ផ្លូវ​x1លេខ​156 ក្នុង សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​។​​ជនរងគ្រោះ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេពី​ព្រោះ​បាន​បាក់​ដៃជើង​ពោលគឺ​រងរបួស​សុះសាច់​ទៅហើយ​។ យោងតាម​ប្រភព​ព័​ត៍​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​គេ​បានឃើញ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​វីវ៉ា​ពណ​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​. 1M-7170 បាន​ធ្វើតាម​បណ្តោយ​ផ្លូវ លេខ​១៥៦ ក្នុង​ទិស​ពី​លិចទៅ​កើត​។ ចំណែកឯ​រថយន្ត​បង្ក​ដែល​គេ​ស្គាល់​ថា​ម៉ាក​ឡិច​ស៊ី​ស​470 ពណ៌​ខ្មៅ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ 265 ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង ប៉ុន្តែ​ដោយសារតែ រថយន្ត​បង្ក​បើក​លឿន​ពេក​ក៍មក​វាក់​អើ​ទៅបុក​ម៉ូតូ​នៅ​ចំណុច​ផ្លូវបែក​ជា​៤​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​ខ្ទា​ត់​ជាង់​20 ម៉ែត្រ​និង​បុក​ចិញ្ចើមផ្លូវ​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ ចំណុចកើតហេតុ​តែម្តង​។​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បានដាក់​មេ​ប្រូច​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ ផងដែរ​។x2

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ព្យាយាម​រក ក្រុមគ្រួសារ ដើម្បី មក​ទទួលយក​សព​ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​តាម​ប្រ​ពិ​ណី​ផងដែរ​។ សមត្ថកិច្ច បន្តថា​ចំពោះ​រថយន្ត បង្ក​ខាងលើ​គឺមាន​ភិនភាគ​ខ្លះៗ​ដែល​ប្រពល​រដ្ឋ​បានឃើញ​ហើយ​សមត្ថកិច្ច​និង​ធ្វើការ​ស្រាវជ្រាវ​រក រថយន្ត​បង្ក​នេះ​មក​ទទួលខុសត្រូវ​មុខ​ច្បាប់​៕
x4