​អគ្គីភ័យ​មួយកន្លែង​ឆេះ​ស្មៅ​បណ្តាលអោយ​រាល​ឆេះ​ផ្ទះមួយ​ខ្នង​នៅក្នុង​ដីឡូត៍​ខណ្ឌទួលគោក​

0

​ភ្នំពេញ ៖ តាម​ប្រភព​ពត៌មាន​បានអោយដឹងថា លំនៅឋាន​ប្រក់​ស័ង្កសី​មួយ​ខ្នង​ដែល​គេ​ទុកចោល​ក្នុង​ដីឡូត៍​មួយកន្លែង​តាមផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ មីនា ឆ្នាំ​2015​។​តាម​សម្តី​b3របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា​គេ​ឃើញ​មាន​សំបក​កង់​រថយន្ត​សម្ភារៈ​គ្រឿងសំណង់​ចាស់ៗ​ទុកចោល​ក្នុង​ដីឡូត៍​នេះ​ត្រូវ​អគ្គិភ័យ​ឆេះ​កាលពី​វេលា​ម៉ោង​៧​យប់ ម្សិលមិញ​ម្តង​ហើយ ដោយសារ​អ្នករស់នៅ​ក្បែរ​នោះ​ដុត​ស្មៅ​រាលដាល​ឆេះ តែ​ត្រូវ​សមត្ថកិច្ច​មក​ពន្លត់​ម្តង​ហើយ​ដែរ លុះ​ព្រឹក​ឡើង​ប្រហែលជា​នៅសល់​កម្ទេច​ភ្លើង​ដែល​មិនទាន់​រលត់​អស់​ក៏បង្ក​ជា​អគ្គិភ័យ​ឆេះ​ជា​លើក​ទី​២​ទៀត​ធ្វើឱ្យ​ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ ប៉ូលិស និង​អាជ្ញាធរ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញមក​អន្តរាគមន៍​។​អគ្គីភ័យ​នេះដែរ​មិន​បណ្តាលអោយ​រាលដាល​ធ្ងន់ធ្ងរ​ទេ​ដោយសារ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ខណ្ឌទួលគោក​មួយគ្រឿង​ចេញមក​អន្តរាគមន៍​ទាន់ពេលវេលា​។​b2b1