រថយន្ត​ដឹក​ក្បឿង​ដាច់​កង់​ក្រោយ ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដំឡូង​មី​មួយគ្រឿង​ទៀត បណ្តាលអោយ​​អ្នកបើកបរ​រថយន្ត​ម្នាក់​រងរបួស​ម្នាក់​

0

​នៅវេលា​ម៉ោង​៧​និង​០៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​របួស​រយះ​ស្លឹកត្រចៀក នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ក្បឿង បាន​ដាច់​កង់​ក្រោយ ទៅបុក​រថយន្ត​ដឹក​ដំឡូង​មី ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្តាលអោយ​DSC02720រថយន្ត​ដឹក​ដំឡូង​មី ក្រឡាប់​បះជើង​ធ្លាក់​ក្នុង​ស្រែ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៨​និង​៩៩ ស្ថិតក្នុង​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បានអោយដឹងថា រថយន្ត​រងគ្រោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 3A-1088 បើកបរ​ដោយ​ឈ្មោះ ខេង រ៉ា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​រំលិច ស្រុក​បាកាន ខេត្តពោធិសាត់ បាន​រងរបួស​រយះ​ស្លឹកត្រចៀក​ខាងឆ្វេង បើករថយន្ត​ដឹក​ដំឡូង​មី ពី​ជើង​ទៅ​ត្បូង ។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ន​.០១៨៩ ភព​៣ បើកបរ​ដោយ​ឈ្មោះ ជា សាវុន អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ដឹក​ក្បឿង​ពេញ​រថយន្ត​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

DSC02722
​ ​ក្រោយពេល​ពិនិត្យ​កន្លែងកើតហេតុ សមត្ថកិច្ច​បានអោយដឹង​ថា ក្នុងពេល​កើតហេតុ រថយន្ត​ដឹក​ក្បឿង កំពុង​បើកបរ បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ដំឡូង​មី ក្រឡាប់​បះជើង​ធ្លាក់​ក្នុង​ស្រែ​តែម្តង ។ ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា មកពី​រថយន្ត​ដឹក​ក្បឿង​ដឹក​លើស​ចំណុះ និង​ម្យ៉ាង ប្រហែលជា​ខ្ចៅ​បូ​ឡុង​តា​កេ​ចុង​ដុំ​កង់​រថយន្ត​រលុង​ផង ទើប​បណ្តាលអោយ​ខ្ចៅ​ដាច់ និង​បង្កអោយមាន​គ្រោះថ្នាក់​ដូចខាងលើ​នេះ​តែម្តង ។​
​គ្រោះថ្នាក់​នេះ ជា​មេរៀន​មួយ​សំរាប់​អ្នកបើកបរ​រថយន្ត​ទាំងឡាយ គួរតែ​ប្រុង​ប្រ​យ​ត្ន័​ផង ដែល​ក្នុងពេល​ដឹក​ឥ​វ៉ាន់​ធ្ងន់ៗ ​ ​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់ ៕DSC02723DSC02726