​ប្រជាពលរដ្ឋ​កោះរុង​ប្រមាណ​ជា​១០០​នាក់ នាំគ្នា​តវ៉ា​ការចាក់ដី​ធ្វើ​ឪ្យ​ប៉ះពាល់​ច្រក​ធ្វើដំណើ​របស់​ពួកគាត់​

0

​ខេត្ត​ព្រះសីហនុ​
​ ​ព្រឹក​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​កោះរុង និង​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលផល​ពី​ការដឹកជញ្ជូន​ពី​ផែ​លេខ​៥២ មាន​ទីតាំង​ស្ថិតនៅ​ក្រុម​៣៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បានមក​ប្រមូលផ្តុំ​គ្នា​តវ៉ា​រក​យុត្តិធម៌ ពី​គម្រោង​ចាក់ដី​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ​ស្វយ័ត​27-03-15 (1)ក្រុងព្រះសីហនុ ដោយ​ក្រុមហ៊ុន​ម៉ៅការ ដែល​បាន​ចាក់ដី​បំផ្លាញ​ផែ​ចតទូក​ចេញចូល​របស់​ពួកគាត់​ទៅកាន់​កោះរុង ។
​ ​យោង​លិខិត​លេខ​១៥៥ ល​សកស​សរប​.​ធ​ម ចុះ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំណើសុំ​ចាក់ដី​ថ្ម និង​ធ្វើ​របង​ដើម្បី​ទប់ស្កាត់​និង​ប​ញ្ឍ​ប់​ការធ្វើ​សំណង់​ចូលក្នុង​ដី​តំបន់​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ​ខាងជើង​(​ទំនប់រលក​)​ទំហំ​៣០​ម៉ែត្រ​គុណ​២២៨​ម៉ែត្រ ដែល​បានផ្តល់​សិទ្ធ​ចាក់ដី​ទៅ​ឪ្យ​លោក ឆេង ចេង អ្នកម៉ៅការ ។
​ ​ការចាក់ដី​របស់លោក ឆេង ចេង ផ្ទុយ​ពីអ្វី​ដែល​លិខិត​របស់​អភិបាលខេត្ត​ព្រះសីហនុ ដែល​អនុញ្ញាត​ឪ្យ​ចាក់ដី​តំបន់​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ​ក្រុងព្រះសីហនុ ក៌​ប៉ុន្តែ​លោក ឆេង ចេង បាន​ចាក់​អាច​ម៌​ដី​ឈូសឆាយដី​ចូល​សមុទ្រ​ធ្វើ​ឪ្យ​ប៉ះពាល់ និង​បំផ្លាញ​ផែ​លេខ​៥២ របស់លោក​ស្រី ស្រ៊ុន ស្រីអូន ដែលមាន​ទីតាំង​ខាងលើ​បណ្តាល​ឪ្យ​បាក់​ខ្ទេច​អស់ ធ្វើ​ឪ្យ​ប្រជាពលរដ្ឋ​មាន​លំ​ដ្ឋា​ន​នៅក្បែ ក៌​ដូច​ប្រជាពលរដ្ឋ​កោះរុង មិន​សប្បាយចិត្ត​និង​ការចាក់ដី បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​សម្បត្តិ​សាធារណ ដោយ​គ្នាន​ធ្វើការ​ដោះស្រាយ និង​ជូនដំណឹង​អ្វី​ទាំងអស់ ។ ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឪ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដ្ឋា​ន​សមរម្យ​ប្រកបដោយ​សេចក្តីសុខ​នៅ​ទូទាំងប្រទេស ។​

27-03-15 (2)
​ ​ប្រជាពលរដ្ឋ​បាន​រិះគន់​អ្នកម៉ៅការ​ចាក់ដី​ថា លោក ឆេង ចេង ទទួលបាន​សិទ្ធិ​ដឹក​ដី​ចាក់​ក្នុង​តំបន់​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ គាត់​ចាក់ដី​ដើម្បី​ផល​ប្រ​យោ​ជ​ន៌​គាត់​តែប៉ុណ្ណោះ កាលណា​គាត់​ចាក់ដី​ចូលក្នុង​សមុទ្រ​បាន​ច្រើន​ឡាន គាត់​នឹង​ទទួលបាន​លុយ​ស្នួល​កាន់តែច្រើន​ដោយ​មិន​គិតពី​ផលប៉ះពាល់​ទៅលើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សា​ធា​រណះ​នោះឡើយ ហើយ​ការដឹក​ដី​រប​សើ​គាត់ ធ្វើ​ឪ្យ​អាច​ម៌​ដី​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ហុយ​បណ្តាល​ធ្វើ​ឪ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ក៌​ដូចជា​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរជាតិ​ផងដែរ ។
​ ​លោកស្រី ស្រ៊ុន ស្រីអូន បាន​មាន​ប្រសា​ស​ន៌​ថា ផែ​របស់លោក​ស្រី​បាន​សាងសង់​ដោយមាន​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ​ភូមិ សង្កាត់ តាំង​ឆ្នាំ​២០០៣​រហូតមកដល់​ឆ្នា​ម​២០១៥​នេះ ក៌​ប៉ុន្តែ​ការចាក់ដី​តំបន់​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ ធ្វើ​ឪ្យ​ប៉ះពាល់​ដល់​សម្បត្តិ​ឯកជន​អ្នកដទៃ ក៌​ប៉ុន្តែ​លោក​ឆេង ចេង​ចាក់ដី​បំផ្លាញ​ផែ​របស់គាត់​ទៅវិញ មិន​ចាក់ដី​ចូលក្នុង​សមុទ្រ​ឪ្យ​ត្រង់​ទៅ​មិនមាន​ផលប៉ះពាល់​ដល​ទ្រព្យ​ស​ម្ប​ត្ត​អ្នកដទៃ​នោះទេ បែ​ជា​ចាក់ដី និង​យក​គ្រឿងចក្រ​មក​រុញ​បំផ្លាញ​ផែ​របស់គាត់​ទៅវិញ ។ លោកស្រី​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​រក​យុត្តិធម៌ ព្រោះ​លោកស្រី​កំពុង​រង​នូវ​ភាពយុត្តិធម៌​ពី​ការចាក់ដី​របស់​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ លោកស្រី​មិនបាន​ជំទាស់​កា​អភិវឌ្ឍ​ន៌​របស់​កំពង់ផែ​នោះទេ គួរតែ​កំពង់ផែ​ចាក់ដី​រៀប​ថ្ម​តាម​ស្តង់ដារ ដើម្បី​បញ្ចៀស​ផលប៉ះបាល់​ដល់​ផែ​របស់​លោកស្រី ដែល​អ្នកម៉ៅការ​ឆេង ចេង ធ្វើការ​ចាក់ដី​បំពាន​បំផ្លាញ​ផែ​នេះ​ទាំងស្រុង​ដែល​ផ្ទុយ​ពី​លិខិត​អនុញ្ញាតិ​របស់​អាជ្ញាធរ​ខេត្ត ធ្វើ​ឪ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទៅលើ​ការអភិវឌ្ឍន​ដោះស្រាយ​សំណង​សមរម្យ ស្របតាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​៕​

27-03-15 (5)