ទំនិញ​អត់​ស្លាក​យីហោ និង​ទំនិញ​ហួស​សុពលភាព ត្រួវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ និង​រិ​ប​អួ​ស​ជា​បន្តបន្ទាប់​

0

​ខេត្ត​ប៉ៃលិន​៖ គេ​សង្កេតឃើញ​មន្ត្រី​សាខា​កាំ​កុង​ត្រួ​ល សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព និង​អត់​ស្លាក​យីហោ ព្រមទាំង​ចំណីអាហា​មួយចំនួន ដែល​ក្រុមអាជីវករ យកមក​តាំង​លក់​នៅតាម​ផ្សារ​ឬ​តាម​សាលារៀន ជា​បន្តបន្ទាប់ download (3)ដោយមាន​រយៈ​៣​លើក ក្នុង​ខែ​មិនា​នេះ ។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៥ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព និង​អត់​ស្លាក​យីហោ​ត្រឹម​ត្រួវ ។ ការចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ហួស​សុពលភាព ដែល​ក្រុមអាជីវករ ដាក់តាំង​លក់​តាម​ទីផ្សារ​នេះ ស្ថិតក្នុង​ផ្សារ​ប៉ា​ហ៊ី ,​តូប​លក់​ក្នុង​សាលាបឋមសិក្សា​ប៉ា​ហ៊ី ,​តូប​លក់​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និមិត្ត​ប៉ៃលិន និង​តូប​លក់​តាម​ផ្ទះមួយ​ចំនួន​ផងដែរ ។​

download (4)
​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព នេះដែរ មន្ត្រី​ជំនាញ​ដក់ហូត បាន​ទំនិញ​ជាច្រើន​ប្រភេទ ដូចជា​៖ មី​កញ្ចប់​តូចៗ ,​តៅ​ហ៊ួ​ស្អុយ​, ទឹកក្រូច​ដប​តូច ធំ​,​នំ​កញ្ចប់​, ដំណាប់​ម្ជូរ​ដែល​លក់​តាម​សាលារៀន និង​ទំនិញ​មួយចំនួនទៀត ។​
​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ដែល​ធ្វើឡើង​នៅពេលនេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​ទំនិញ​ដែល​ចរាចរ​ណ៏​លក់ នៅលើ​ទីផ្សារ​ដែល​ច្បាប់​ហាមឃាត់ និង​ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ខូចគុណភាព យកទៅ​ប្រើប្រាស់​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​កើត​ជំងឺ​ផ្សេងៗ ធ្វើ​ឲ្យ​ខាតបង់​ថវិការ​គ្រួសារ និង​ថវិកាជាតិ ។download (6)

លោក​បន្តទៀតថា​៖ នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​មន្ត្រី​កាំកុងត្រូល និង​មន្ទីរជំនាញ​ចុះ​ត្រួតពិនិត្យ​នៅក្នុង​ផ្សារ​នានា​ក្នុង​ខេត្ត​ប៉ៃលិន ,​រាល់​ការចុះ​ត្រួតពិនិត្យ​ម្តងៗ មន្ត្រី​ជំនាញ​តែងតែ​ដក់ហូត​បាន នូវ​ទំនិញ​ខូចគុណភាព និង​ទំនិញ​អត់​ស្លាក​យីហោ​ត្រឹម​ត្រួវ បានជា​ហូរហែរ ។​
​លោក​ក៏បាន​អំពាវនាវ​ឲ្យ​អាជីវករ និង​ម្ចាស់​ហាង​លក់ទំនិញ ត្រួវ​តែ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ទំនិញ​ខូចគុណភាព នៅលើ​ទីផ្សារ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏ និង​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទិញ​យកទៅ​បរិភោគ ។​
​សូមបញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើក​ជា​សំនួ​រថា តើ​នេះ​ជា​កំហុស​អ្នកណា​? ឬ​ជា​កំហុស​របស់​មន្ត្រី​ចម្រុះ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ នៃ​ខេត្ត​ប៉ៃលិន ?​ឬ​ឈ្មួញ​លោតឆ័ត្រ​លួច​នាំចូល​តាម​ច្រករបៀង ៕ អត្ថបទ សេង សុវណ្ណារិទ្ធ

download (8)download (1)