​អាជីវកម្ម​ថ្មកែវ​លើ​ភ្នំ​150 កំពុង​ឈានទៅរក​ប្រភេទ​ថ្ម​ព៌​ណ​មួយកន្លែង​ទៀតហើយ​

0

> បាត់ដំបង​: ការរុករក និង​ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំនុច​ជួរ​ភ្នំ​150 ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ​
> ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់​ប្រចាំ​ខេត្តបាត់ដំបង ត្រូវ​បាននិងកំពុង​ឈានទៅ​ធ្វើ​អាជីវកម្ម​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម​មួយកន្លែង​ទៀតហើយ ដើម្បី​ប្រមូលយក​ប្រភេទ​ថ្ម​ព៌​ណ​ម្តង បន្ទាប់ពី​បាន​ប្រមូលយក​ថ្មកែវ​សឹងតែ​រលាយ​តួ​ភ្នំ​150​អស់​មួយ​ចំហៀង​រួចមក​។​គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ​ជួរ​ភ្នំ​150​ទាំងមូល​មានការ​ការពារ និង​អភិរក្ស​យ៉ាង​ល្អ​ទៅលើ​ដើម​រុក្ខជាតិ​នានា ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ រហូត​ធ្វើអោយ​តួ​ភ្នំ​ទាំងមូល​មាន​ភាពស្រស់​បំព្រង និង​មាន​ព៌​ណ​ខៀវស្រងាត់ ដែលជា​ចំណែក​មួយ​ក្នុង​ការលើក​នូវ​សោភ័ណភាព​របស់​អាងទឹក​កំពីងពួយ​ផងដែរ​។​ប៉ុន្តែ​មួយរយ​:​ក្រោយ​មកនេះ​ក៏មាន​បញ្ហា​មួយ​បាន​កើតឡើង និង​ធ្វើអោយ​image

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ព្រោះ​អ្វីៗ​ដែល​ពួកគេ​ខំប្រឹង​ថែ ត្រូវបាន​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​វ័យក្មេង​ម្នាក់ ដាក់​គ្រឿងចក្រ​ចូលទៅ​ទន្ទ្រាន ឈូសឆាយ​ដោយ​ធ្វើ​ការដាក់​គ្រាប់​បំផ្ទុះ បំ​បុ​ើ​ង​ដុំថ្ម​ធំៗ ដើម្បី​ទាញយក​នូវ​ប្រភេទ​ថ្ម​ម្យ៉ាង​ដែលមាន​ឈ្មោះថា​”​ថ្មកែវ​”ដោយ​គេ​បានដាក់​ម៉ា​សុ​ី​ន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​តែម្តង​ក្នុងការ​

ពុស ជ្រៀក​ដុំថ្ម​ទាំងនោះ​អោយទៅជា​ការ៉ូ​ផ្ទាំងៗ ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នានា​នៅក្រៅ​ប្រទេស​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះបាន​លើកឡើងថា ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ព្រោះ​ពេលដែល​គេ​ដាក់​គ្រាប់​ដើម្បី​បំផ្ទុះ​ម្តងៗ ដុំថ្ម​ជាច្រើន​បាន​ហោះហើរ​ព្រោងព្រាត​ដោយ​ឆ្លងកាត់​លើដំបូល​ផ្ទះ​ទៅ​ធ្លាក់​ដល់​ផ្លូវថ្នល់ ហើយ​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ធ្លាប់​តែមាន​ភាព​ស្រស់បំព្រង ឥឡូវ​ស្ទើរតែ​ក្លាយ​ជាទី​រហោ​ដ្ឋា​ន​ទៅហើយ ព្រោះ​វិសាលភាព​នែ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ មាន​ទំហំធំធេង​ណាស់​នៅលើ​ខ្នងភ្នំ​នេះ​។​image (1)
> ប្រភព​ដដែល​បាន​សង្កាត់​ធ្ងន់​ថា រយ​:​ពេល​ប្រហែល​ជិត​មួយខែ​កន្លងទៅនេះ គេ​បានឃើញក្រុមហ៊ុន​នេះ បាន​លើក​គ្រឿងចក្រ​ចេញទៅ​ចំនុច​មួយ​ផ្សេងទៀត​ហើយដោយ​ទុក​កំលាំង​ខ្លះ​នៅចាំ​កន្លែង គឺ​ចំនុច​ថ្មី​ដែល​គេ​ទៅ​ឈរជើង​នេះ​ស្ថិតនៅ​ខាងលិច​ភ្នំ​តា​គ្រាម គឺ​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម បើ​គេ​សំលឹងមើល​ពី​ផ្លូវ​គឺ​មិនអាច​មើលឃើញ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ដូច្នេះ​គេ​អាច​មានលទ្ធភាព​ធ្វើ​យ៉ាង​ឆ្ងាញ់​ដៃ ហើយ​នៅ​ទីតាំង​ទី​ពីរ​នេះ គឺ​ប្រភព​គ្រាន់តែ​ដឹងថា​ជាការ​ធ្វើ​អាជីវកម្ម​យក​ប្រភេទ​ថ្ម​ព៌​ណ​។​

ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ លោក​ជឺ ឈាង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​លើកឡើងថា គេ​មាន​ឡាយ​សិន​ត្រឹមត្រូវ តែ​ចំពោះ​វិសាលភាព​នែ​ការធ្វើ​អាជីវកម្ម​លោក​មិនបាន​ចាំ​ទេ​។​
> ជួប​ជាមួយ​កម្ពុ​ជាថ្មី​តាមរយ​:​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​28​ខែមីនា​នេះ លោក​អភិបាលខេត្ត​
> ច័ន្ទ សុផល បានលើកឡើង​យ៉ាងខ្លី​ខណ​:​ដែល​រូបលោក​កំពុងស្ថិត​នៅក្នុង​អង្គប្រជុំ​ថា លោក​ក្តាប់ មិន​ជុំ​ទេ​ក្នុង​រឿងនេះ ទាល់តែ​សួរ​ទៅខាង​មន្ទីរជំនាញ​ទើប​គេ​ដឹង​។​ប្រភព​មួយចំនួន​បាន​និយាយថា បើ​ច្បាប់​មិនបាន​កំណត់​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​អោយបាន​ច្បាស់លាស់​ទេនោះ អនាគត​ជួរ​ភ្នំ​ទាំងនេះ​ប្រាកដជា​រលាយ ហើយ​ភោគផល​រ៉ែ​ធម្មជាតិ​
ក៏​នឹង​វិនាស​ទៅ​ដែរ​៕