ប្រភពពី​មន្ត្រី​ផ្នែក​សុខភាព​ឱ្យដឹងថា សិស្សសាលា​និង​ឪពុក ម្ដាយ​ជាច្រើន​រយ​នាក់ នៅក្នុង​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ ភាគ​ខាងកើត​ពី​ទីក្រុង​សៀមរាប កំពុង​ពុល​ចំណីអាហារ

0

​សៀមរាប​៖​ក្រុម​សង្គ្រោះ​កំពុង​ជញ្ជូន​កុមារ​និង​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅកាន់​មណ្ឌល​សុខ​ភាពជា​បន្តបន្ទាប់ ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៨​ខែមីនា​។​
​ការពុល​ចំណីអាហារ​នេះ កើតឡើង​បន្ទាប់ពី​អង្គការ​ទស្សនៈ​ពិភពលោក (World Vision )​បាន​IMGP0778ទៅ​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ហើយ​បាន​ចែក​នំប៉័ង​សាច់ ជាច្រើន​រយ ទៅឱ្យ​សិស្សសាលា​និង​ឪពុកម្ដាយ​ទទួលទាន កាលពី​រសៀល​ថ្ងៃទី​២៧​ខែមីនា​កន្លងទៅ​។​
​ប្រធាន​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ គឺ​លោក​អ៊ុំ សា​រ៉ា​ត​។ លោក​មានប្រសាសន៍ថា ចាប់តាំងពី​យប់​ថ្ងៃទី​២៧ គឺមាន​ក្មេងៗ​និង​ឪពុកម្ដាយ​ជាច្រើន​បានកើត​អាកា​រៈ​ចុកពោះ បន្ទាប់ពី​ពួកគេ បាន​ទទួលទាន​នំប៉័ង ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅក្នុង​ឃុំ​នោះ​។ លោក​អ៊ុំ សា​រ៉ា​ត បញ្ជាក់ទៀតថា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨​ខែមីនា មុនដំបូង​គឺមាន​កុមារ​តិចតួច​ដែល​ក្អួត ហើយ​នាំមក​សង្គ្រោះ​នៅក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិចក្រោយមក គឺមាន​កុមារ​និង​ឪពុកម្តាយ​សិស្ស កាន់តែ​ច្រើនឡើងៗ​មាន​អាកា​រៈ​ដូចគ្នានេះ ត្រូវ​បញ្ជូនមក​មណ្ឌល​សុខភាព​។​IMGP0786

((​មក​ច្រើន​មាន​បញ្ជូន​ចេញ​ខ្លះ​ឡាន​ដឹក​បណ្ដើរៗ​ចេញ​ខ្លះ ទៅ​កន្លែង​មន្ទីរពេទ្យ​ហើយ​អ្នកណា​ល្មមៗ​នៅទីនេះ​សិន​។​ភាគច្រើន​គឺ​ក្តៅខ្លួន ក្អួត ហើយ​ទន់ដៃទន់ជើង​))​។​
​ទោះយ៉ាងណា​មន្ត្រី​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ​ពង្រ​លើ​នៅ​មិនទាន់​អាច​បញ្ជាក់ថា​តើ​មាន​កុមារ​និង​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ ដែល​ពុល​នំប៉័ង​នោះ​នៅឡើយ​ទេ​។​
​ចំណែក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក វេជ្ជបណ្ឌិត​ក្រូ​ស សារ៉ាត់ ក៏​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​នៅឡើយ ដោយ​លោក​ប្រាប់ថា​កំពុង​មមាញឹក​ខ្លាំង ក្នុងការ​ជួយសង្គ្រោះ​។​
​ពត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទីនោះ ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​២៧​ខែមីនា កន្លងទៅ​គឺមាន​កុមារ​និង​ឪពុកម្ដាយ សិស្ស​ប្រមាណ​ជាង​៧០០​នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​រៀបចំ ដោយ​អង្គការ​(World Vision)៕IMGP0768IMGP0782​ព្រំ​សុខា ​ខេង​ឧ​ត្ត​ម​