ថយន្ត​កាម​ម៉ាស់​បើក​គៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ស្រី​ម្នាក់​

0

​ខេត្តសៀមរាបៈ នារី​ម្នាក់​ត្រូវបាន​រថយន្ត​ម៉ាក​កាម​ម៉ាស់​បើក​កៀរ​រួច​កិន​បែកក្បាល​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ​ម័​នៅ​កណ្តាលផ្លូវ រីឯ​អ្នកបើកបរ​បាន​កេ​ច​ខ្លួន​បាត់ស្រមោល​។​
​ ​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​កើនឡើង​នៅ​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​ចំនុច​លើ​ដង​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​
​ ​លោក​វរសេនីយត្រី ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុ​ការគ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​រថយន្ត​ម៉ាក​កាម​ម៉ាស់​បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅ​កៀរ​នឹង​ជាន់​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ធូ​ដេរ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​11081424_1727802947446275_2743618190669214559_n

ពី​លិច​មក​កើត​។​លោក​បន្តថា រថយន្ត​បង្ក​ម៉ាក​កាម​ម៉ាស់​ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ក ៥២៩៦​ភ្នំពេញ​៣ បើកបរ​ដោយ​ឈ្មោះ ពៅ ភេទ​ប្រុស​មាន​ទីលំនៅ​ភូមិ​ថ្មគោល ខេត្តបាត់ដំបង បាន​គេចខ្លួនបាត់​។​លោក​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ សាំង​ម៉ាឡៃ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បើក​ម៉ូតូ​ម៉ាក​ធូ​ដេរ​ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​សៀមរាប ១Q.៩៧០៧​។​លោក​បន្តទៀតថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​នេះ​ខ្វះ​ការប្រុងប្រយ័ត្ន​។​11050178_1727802917446278_2168223732594518255_n
​ ​បច្ចុប្បន្ននេះ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនរ​ថ​យន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅកាន់​អធិការនគរបាល​ស្រុក​ពួក​ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​1897888_1727802860779617_8121892337779350676_n