​យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ កំពុង​បត់​ចូលក្នុង​រោងចក្រ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ​

0

​ ​យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខ​ណះ​ដែល​ពួកគេ បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ដែល​កំពុង​បត់​ចូលទៅក្នុង​រោងចក្រ​ពេញទំហឹង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៤៥​នាទី​យប់ ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ មុខ​នឹង​រោងចក្រ​ស៊ីម៉ងត៍ SCG Tranding តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បានឱ្យដឹងថា នៅ​មុនពេល​3

កើតហេតុ គេ​បានឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​ក្រុមហ៊ុន SCG Tranding បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ ដែលជា​ក្រុមហ៊ុន​របស់ខ្លួន ក៏បាន​បត់​ចូលក្នុង​ក្រុមហ៊ុន ប៉ុន្តែ​នៅពេល​បត់​ចូល​មិនទាន់​នឹង​ផុត​ផង​នោះ ស្រាប់​តែមាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ សេរី​២០០៧​ពណ៍ ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​កណ្តាល 1I-8387 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​រថយន្ត ចំ​ពីមុខ​2

ពេញទំហឹង បណ្តាលឱ្យ​យុវជន​ម្នាក់ ដែលជា​អ្នក​ឌុប​បោក​ផ្ទប់​ជាមួយនឹង​រថយន្ត បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់ពី​ឃើញបែបនេះ តែ​កុង​រថយន្ត បាន​បើករថយន្ត​ចូលទៅក្នុង​រោងចក្រ ហើយ​គេចខ្លួនបាត់​តែម្តង ។​
​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត មានឈ្មោះ ម៉ៅ សេង អាយុ​ជាង​២០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​ព្រៃ​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ឈ្មោះ ហ៊ុន សុខ​គង់ អាយុ​ជាង​២០ និង​មាន​ស្រុកកំណើត ជាម​យ​យ​ជនរងគ្រោះ ។1
​សមត្ថកិច្ច​បន្តថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាង់​វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ចំណែក​សព​ជនរងគ្រោះ យកទៅ​កម្ក​ល់​ទុល​នៅ​វត្ត​ចាក់អង្រែលើ រង់ចាំ​ទំនាក់ទំនង​ទៅ​សាច់ញាតិ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕