​មនុស្ស​២​ក្រុម​ដេញ​វាយ​កាប់​គ្នា ត្រូវ​ប៉េអឹម​ម្នាក់ ដក់​កាំភ្លើង​បាញ់​១​គ្រាប់ ផ្អើល​ដល់​សមត្ថកិច្ច​ទាំងយប់ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

0

​ស្នូ​ផ្ទុះ​កាំភ្លើង​មួយគ្រា​ប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ខណៈ​មនុស្ស​២​ក្រុម ទាស់​ពាក្យសំដី​គ្នា ហើយ​បាន​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​គ្នា​គ្នា​ភាគី​ម្ចា​ង​បាន​ដក់​កាំភ្លើង​បាញ់​មួយ​គ្រាប់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់ ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​ក្រុម ម្ខាង​មាន​គ្នា​៦​ទៅ​៧​នាក់ បាន​ដេញ​កាប់​ចាក់​គ្នា​តាមផ្លូវ​យ៉ាង​អាណាធិបតេយ្យ បង្ក​ឲ្យ​4

មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង និង​បណ្តាល​ឲ្យ​បុរស​ម្នាក់ របួស​ដៃ​ម្ខាង បន្ទាប់មក​ក៏មាន​កម្លាំង​កងរាជអាវុធហត្ថ​ម្នាក់ ដែល​គេ​ស្គាល់ ឈ្មោះ មាស ជូ​ណា​រា និង​ជា​ថៅកែ​របស់​ភាគី​ម្ខាង បានចេញ​ពីក្នុងផ្ទះ ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​ទៅលើ​ង​ភាគី​ម្ខាង​ទៀត ចំនួន​១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាំងយប់ ។​3
​ ​តាម​សំដី​ជនរងគ្រោះ ដែល​គេ​កាប់​ត្រូវ​ដៃ​ម្ខាង​ឈ្មោះ ម៉ៅ ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​រៀបរាប់ថា​មុនពេល​កើតហេតុ រួប​គេ​និង​គ្នីគ្នា បាននាំគ្នា​អង្គុយ​នៅក្នុង​ផ្ទះ បន្ទាប់មក​ស្រាប់​តែមាន​ក្រុមយុវជន​មួយក្រុម មាន​គ្នា​៦​ទៅ​៧​នាក់ បាន​ចូលទៅ​ក្នុងផ្ទះ​របស់គេ ហើយ​បាន​និយាយ​ទាស់សំដី​គ្នា ទើប​ឈានទៅដល់​ការដេញ​កាប់​គ្នា​ប្រដាប់​ដោយ​ដំបង និង​ដុំថ្ម ដេញ​1

វាយ​គ្នា​តាម​ផង​ផ្លូវ រហូតដល់​មុខ​ក្រុមហ៊ុន​ផ​លលិត​ទឹក​សុទ្ធ ទើប​មាន​បុរស​ម្នាក់​ជា​កម្លាំង​កង់រាជអាវុធហត្ថ​បានចេញ​ពីក្នុងផ្ទះ ហើយ​ដក់​កាំភ្លើង​បាញ់​ទៅលើ​ភាគី​ខាង​ឈ្មោះ ម៉ៅ ថោ​ន ចំនួន​១​គ្រាប់ តែ​សំណាងល្អ​មិនត្រូវ ។​
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើត​ហ​តុ តែ​បានត្រឹមតែ​មក​សួ​នាំ​តែប៉ុណ្ណោះ​ដោយ​មិន​ធ្វើ​ការឃាត់​ភាគី​ន​ណា​ម្នាក់​នោះទេ ៕