ប្រជាពលរដ្ឋ​និង​ក្រុមអ្នកកាសែត​ប្រទះឃើញ​កាណូត​ឆៃ​រា​ជនជាតិ​វៀតណាម​៤​គ្រឿង​ ​និង​មនុស្ស​១៣​នាក់​កំពុង​ហ៊ុំ​សម្រាស់​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​បង្ក្រាប​

0


​កំពង់ឆ្នាំង​៖​កាណូត​ឆៃ​រា​៤​គ្រឿង​ដោយ​បំពាក់​ម៉ាស៊ីន​ខ្យល់​និង​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់​
​ជា​ម្ចាស់​កាណូត និង​កម្មករ កំពុង​ហ៊ុំ​សម្រាស់​ខុសច្បាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ និង​អ្នកកាសែត​មួយក្រុម​រាយការណ៍​អោយ​សមត្ថកិច្ច​បង្ក្រាប​។​ករណី​បង្ក្រាប​បទ​ស្មើ​ស​ហ៊ុំ​ស​ម្រា ស់​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំ​ណុ ច​អន្លង់​ជ្រៃ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បិ​បូរ​ណ៌​។​DSC02767
​ ​ជនល្មើស​ជនជាតិ​វៀតណាម​ជា​ម្ចាស់​កាណូត​ឆៃ​រា​ទាំង​៤​គ្រឿង​ខាងលើ​បាន​និយាយ​អោយដឹងថា​៖​ពួកគេ ១​ឈ្មោះ យាំង ចេ​វ អាយុ​៣៩​ឆ្នាំ , ២​ឈ្មោះ ចាំង យាំង​មិន អាយុ​៣៩​ឆ្នាំ , ៣ឈ្មោះ ចាំង យាំង​លុង អាយុ​៣០​ឆ្នាំ , ៤​ឈ្មោះ ចាំង រឿង អាយុ​២៤​ឆ្នាំ ពួកគេ​រស់នៅ​ក្នុងភូមិ​កណ្តាល​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយឡែក​ជនជាតិ​វៀតណាម​ប្រុស​ស្រី ៩​នាក់​ទៀត​

គឺជា​កម្មករ​របស់​ពួកគេ​។​ពួក​ជនល្មើស​ទាំង​៤​នាក់​ខាងលើនេះ​បានបញ្ជាក់​អោយដឹងថា​៖​ពួកគេ​ហ៊ាន​រក​ដូច្នេះ​ដោយសារ​មាន​មន្ត្រី​យោធា​ភូមិភាគ​ពិសេស​ម្នាក់ ជា​អ្នក​រត់ការ​បង់លុយ​អោយ​មន្ត្រី​ជំនាញ​រួចហើយ​ទើប​គេ​អនុញ្ញាតអោយ​រក​ដូច្នេះ​។​DSC02774
​ ​លោក​ផាត និង​លោក​ចំរើន ជា​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ ដែល​បាន​សហការ​នាំ​អ្នកកា សែត​យើង​ទៅ​ថត​យក​រូបភាព​នៃ​បទល្មើស​ខាងលើនេះ​បានអោយដឹងថា សម្រាស់​ដែល​ពួក​
​ជនល្មើស​ហ៊ុំ​ចាប់​ត្រី​នៅ​ចំណុច​ខាងលើនេះ គឺជា​សម្រាស់​របស់លោក​ប្រធាន​សហគម​នេសាទ​
​ឃុំ​កំពង់ព្រះ​គគីរ​ទំនងជា​គេ​លក់​អោយ​ជនជាតិ​វៀតណាម​នេះ ទើប​គេ​ហ៊ាន​ហ៊ុំ​ចាប់​ត្រី​ដូច្នេះ​។​
​ ​ក្រោយពី​ក្រុម​អ្នកយកព័ត៌មាន​យើង​និង​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពីបទ​ល្មើស​នេះ​ជូន​

លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត និង​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្ត​រួចមក យើង​ឃើញ​លោក ផាន់ សុភឿន ជា​មន្ត្រី​យោធា និង​លោក ទៀង សារុន ជា​មន្ត្រីនគរបាល​ឈរជើង​ការពារ​ឡូត៍​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ បានមក​ចាប់យក​ជន​
​ល្មើស​និង​វត្ថុតាង​ទៅកាន់​ទីស្នាក់ការ​របស់​ខ្លួន ដើម្បី​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​កសាង​
​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​DSC02755
​ ​ករណីនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​បាន​អោយដឹងទៀតថា​៖​កន្លងមក​មន្ត្រី​ជំនាញ​ដែល​នៅ​ឈរជើង​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ធ្លាប់​ចាប់​បានតែ​ប្រជាពលរដ្ឋ​ហ៊ុំ​កំប៉ោង​តូចតាច
​នៅតាម​មាត់​ជើង​កំពង់​ក្បែរៗ​ផ្ទះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាស់​ខាងលើនេះ​ក៏​គេ​បានឃើញ​និង​ដឹង​ដែរ​តែ​គេ​មិនបាន​ចាប់​នោះទេ តែ​ដល់ពេល​អ្នកកាសែត​និង​ប្រជាពលរដ្ឋ​តាម​ទាន់​រាយការណ៍​ទៅ​លោកនាយខ​ណ្ឌ័​និង​លោក​ព្រះរាជអាជ្ញា​ខេត្ត​ទើប​ភ្ញាក់ផ្អើល​មក​ទទួលយក​ជ​ន​ល្មើស​។

ករ​
​ណី​នេះ​ពេល​លោក​ព្រះរាជអាជ្ញា​សួរ​ទៅ​មន្ត្រី​ជំនាញ លោក លី ឡា នាយរង​ខ​ណ្ឌ័​បានអោយដឹងថា ជនល្មើស​ខាងលើនេះ​ជំនាញ​លោក និង​កសាង​សំណុំរឿង​ផាកពិន័យ​តាមច្បាប់​ស្តីពី​ជលផល​មិនអោយ​ពួកគេ​រួចខ្លួន​ឡើយ​៕