ប្រជាពលរដ្ឋ​និង​សិស្ស​នៅ​ភូមិ​ពង្រ​កំពុង​ប្រឈម​និង​បញ្ហា​សុខភាព​ដោយសារ​រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​ញ៉ែម​សា​វ៉ួ​ន​

0

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​និង​សិស្សសាលា​បឋមសិក្សា​ពង្រ​ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​សព្វ​ថ្ងៃនេះ​កំពុងមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព​យ៉ាងខ្លាំង​ដោយសារ​ក្រុមហ៊ុន​ដឹក​ដី​របស់​ឈ្មោះ​ញ៉ែម​សា​វ៉ួ​ន​ប្រពន្ធ​លោក​ទូ​image (1)ធៀន​តឺ​ដឹកជញ្ជូន​ដីភ្នំ​កង​វ៉ា​កាត់​តាម​សាលារៀន​និង​មុខផ្ទះ​ប្រជាពលរដ្ឋ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រាប់រយ រថយន្ត​។​​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុម​ហ៊ុ ន​ញ៉ែម​សា​វ៉ួ​ន​ជា​ក្រុមហ៊ុន​មានអំណាច​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ក្រុមហ៊ុន​នេះ​គេ​នៅតែ​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​នៅ​ចំណុច​ភ្នំ​កង​វ៉ា​យ៉ាង​គគ្រឹក​គ្រេង​តែ​ដដែល​។​បើទោះបី​បញ្ចប់​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាយ​ដីភ្នំ​នៅ​ក្រុង​សិរីសោភ័ណ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​បានបញ្ចប់​អាជីវកម្ម​រួចហើយ​យ៉ាងណាក៏ដោយ​។​ក្រុមហ៊ុន​ញ៉ែម​សា​វ៉ួ​នក​កាយ​ដីភ្នំ​លក់​បែប​អាណាធិបតេយ្យ​នេះ​កំពុងតែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើ​អាជីវកម្ម​ដីភ្នំ​ធម្មជាតិ​របស់​រដ្ឋ​ហើយ​។​លោកគ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ​បាន​ប្រាប់​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​ពួកគាត់​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​ពី​បញ្ហា​ដី​ហុយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​សិស្ស​ផង​ពីព្រោះ​ក្នុង​មួយថ្ងៃ​ទៅមួយថ្ងៃ​មាន​រថយន្ត​ដឹក​ដី​មិន​ក្រោម​១០០​រថយន្ត​នោះទេ​បាន​បើក​ឆ្លងកាត់​មុខផ្ទះ​និង​ក្បែរ​សាលារៀន​បង្ក​ជា​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​និង​បើក​លឿន​នៅពេល​សិស្ស​តូចៗ​ចេញពី​សាលារៀន​ទៅផ្ទះ​និង​ចេញពីផ្ទះ​មក​សាលារៀន ។​អស់លោក​បានបញ្ជាក់​ទៀតថា​បញ្ហា​ប្រឈម​ទាំងនេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​គេ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​ការរង​ផលប៉ះពាល់​ពី​ដី​ហុយ​នេះ​គឺមាន​មនុស្ស​ចាស់​និង​កូនក្មេង​មួយចំនួន​ក្នុងភូមិ​អ្នកខ្លះ​បាន​ធ្លាក់ខ្លួន​ក្អក​រាំ​រ៉ៃ​ជា​បណ្តើរៗ​។image​ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ផង​។​ជុំវិញ​ការបន្ត​ធ្វើ​អាជីវកម្ម​ដីភ្នំ​កង​វ៉ា​លោក​ស៊ុត​វ​ឌ្ឍ​នា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៥​ថា​អាជីវកម្ម​កាយ​ដីភ្នំ​កង​វ៉ា របស់​ក្រុមហ៊ុន​ញ៉ែម​សា​វ៉ួ​ន​នេះ​ត្រូវ​បានបញ្ចប់​អាជ្ញាប័ណ្ណ​យូរហើយ​តែ​ក្រុមហ៊ុន​បានស្នើ​សុំ​បន្ត​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល ដោយ​ខាង​ក្រសួង​គេ​ពុំទាន់​ឆ្លើយតប​នោះទេ​។​ចំណែក​ខាង​ខេត្ត​ក៏​មិន​អនុញ្ញាត​ឲ្យ​កាយ​ដីភ្នំ​លក់​បន្តទៀត​ដែរ​។​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​ក្រុមហ៊ុន​ញ៉ែម​សា​វ៉ួ​ន​ដែល​ធ្វើ​អាជីវកម្ម​ដីភ្នំ​កង​វ៉ា​ជីក​កកាយ​យក​អាចម៍ដី​នៅ​ជើងភ្នំ​នោះ​មាន​ជម្រៅ​ប្រមាណ​ពី​១៥​ម៉ែត្រ ទៅ​២០​ម៉ែត្រ​ឯណោះ​។ ការ​បណ្តែតបណ្តោយ​ឱ្យមាន​ការធ្វើ​អាជីវកម្ម​កាយ​ដីភ្នំ​លក់​តាមតែ​អំពើ​ចិត្ត​បែបនេះ​គ្មាន​អ្នកជំនាញ​មក​ត្រួតពិនិត្យ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា​ថ្ងៃ​ណាមួយ​ភ្នំ​កង​វ៉ា​អាច​ប្រឈម​បាក់​ដី​ធ្លាក់ចុះ​មកក្រោម​បង្ក​គ្រោះមហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ជាមិនខាន​ឡើយ​៕image (1)​គង្គា