​កម្មករ​រោងចក្រ​យូ​វ៉ា​យ​បន្ត​ដួលសន្លប់​៣៧​នាក់​ថែមទៀត​

0

ភ្នំពេញ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ យូ​វ៉ា​យ​ប្មា​ណ​៣៧​នាក់​ទៀត​បាន ដួលសន្លប់​ជា​បន្ដបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៤ នេះ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​ដួលសន្លប់​កាលពី​ល្ងាច​ថ្ងៃទី​០១​មេសា​ជាង​២០​នាក់​រួចមក​។​

កម្មករ​បាន​និយាយថា មូល​ហេតុដែល​នាំឱ្យមាន ការដួលសន្លប់​បណ្តាល​មកពី​ខាង រោងចក្រ បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​

ដូច្នេះ​ពេល​កម្មករ ដែល​កំពុងធ្វើការ ធុំក្លិន​ក៏​ទុន ដៃ​ទុន​ជើង ដួលសន្លប់​តែម្ដងទៅ ។​ ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ដឹកបញ្ជូន​ភ្លាមៗ​តាម​ម៉ូតូ​ខ្លះ​តាម​រថយន្ដ​សង្គ្រោះបន្ទាន់​ខ្លះ ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មូល​មិត្ត​ដើម្បី​សង្គ្រោះ ។ ពុំទាន់​ទាន់​មាន​ព័ត៌មាន​នៃ​ការស្លាប់​បាត់បង់​ជីវិត​របស់​កម្មករ​ណា​ម្នាក់​នោះទេ​នៃ គ្រោះថ្នាក់​មួយ​នេះ ៕01 02