​ច្រករបៀង​មួយកន្លែង​ពោ​ពេញ​ដោយ​អា​ថ៍កំ​បាំង​ជាប់​ព្រំដែន​ថៃ​គឺជា​ច្រក​ស្វ័យការពារ​ដោយ​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​លេខ​៩១១

0

​ក្រុង​ប៉ោយប៉ែត​៖ ច្រករបៀង​មួយកន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ គឺជា​ច្រក​សំងាត់​សម្រាប់​នាំ​រឿង​អា​ថ៍កំ​បាំង​ជាច្រើន​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា ។​ ​ជាការ​ពិតណាស់​ច្រករបៀង​ដ៏​អា​ថ៍កំ​បាំង​ខាងលើនេះ​គេ​តែង​ស​ង្គេ​ត​ឃើញ​មាន​រថយន្ត​សេរី​ទំនើបៗ​ចូលទៅក្នុង​ច្រករបៀង​នោះ ហើយ​មាន​សន្តិសុខ​របស់​កាស៊ី​ណូ​ប្រមាណ​ជា​៥​នាក់​បាន​ទាញ​ទ្វារ​បិទ​ជិត​មិន​ឲ្យ​អ្នកណា​មើលឃើញ​អ្វី​ឡើយ​មួយសន្ទុះ​ក្រោយមក​ទើប​រថយន្ត​សេរី​ទំនើប​នោះ បើកបរ​ចេញ​មកវិញហើយ​សំដៅ​យ៉ាង​លឿន​ទៅកាន់​កាស៊ីណូ​ស្តារ​វើ​ហ្គាស​តែម្តង ។​ ​

ប្រភព​រាយ​ការ​ណ៏​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​ច្រក​អា​ថ៍កំ​បាំង​នោះ បាន​ឲ្យ​ដឹងថា​ច្រក​នេះ​ជា​ប្រភព​នាំចូល​ទំនិញគេចពន្ធ​មកពី​ប្រទេស​ថៃ ក្នុងនោះ​មាន​ទាំង​ដែក​រាប់ម៉ឺន​តោន​និង​គ្រឿង​សម្ភារៈ​បរិក្ខា​ផ្សេងៗ​ជាធម្មតា​គេ​ដឹក​ចូល​ពេលយប់​ស្ងាត់​ដើម្បី​សាងសង់​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ។​

​ប្រភព​បាន​បន្តទៀតថា​៖​ក្រៅពី​មាន​ដឹក​ដែក​និង​សម្ភារ​មួយចំនួនធំ​ហើយ​នោះ ច្រករបៀង​នេះ​ក៏មាន​ទូ​នាទី​នាំចូល​ចេញ​មនុស្ស​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ផង​មក​កម្ពុជា​ផងដែរ ប៉ុន្តែ​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ​មិន​ហ៊ាន​លូកដៃ​ឬ​បើកភ្នែក​មើល​នោះឡើយ ព្រោះ​ខ្លាច​អំណាច​មេកង​សន្តិសុខ​កាស៊ីណូ ឈ្មោះ​ទៀ ចាង​ជា​អ្នក​ចេញមុខ ។​ ​

ជាក់ស្តែង​ថ្មីៗ​នេះ​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់​១ ឈ្មោះ​តាន់​សំណាង​ហៅ​ដាំ​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​និង​ទី​២​ឈ្មោះ​ឈិ​តា​សាវង្ស​ចក្រី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ប៉េអឹម​ក្រុង​ប៉ោយប៉ែ​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​និង​នាំ​អាវុធ​ឆ្លងដែន​ដោយ​ខុសច្បាប់ ករណីនេះ​ត្រូវបាន​លោក​ទៀ​ចាង​បដិសេធថា​៖​ជនជាតិ​ថៃ​នោះ​មិនមែន​មក​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​លោក​ទេ ។​

ចំណែក​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ក្រុង​ប៉ោយប៉ែត​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​ជាតិ​តែងតែ​កើតមាន​ដោយសារ​ភាព​អានាធិបតេយ្យ​នៅ​ប្លុក​ប៉ោយប៉ែត តួយ៉ាង​ដូចជា​បន​ល្បែង​រាប់​សឹ​ប​ទីតាំង​ជុំ​ទិស​កាស៊ីណូ​ភាគច្រើន​គ្មាន​អាជ្ញា​ប​ណ្ណ័​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​មន្ត្រី​ពាក់​ព​ន្ធ័​មិនបាន​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះឡើយ​ពោលគឺ​ពួកគេ​ដឹង​តែ​ឈរ​នៅ​ពីក្រោយ​ខ្នង​អ្នកបើក​បន​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​ដើម្បី​ទទួលបាន​លាភសក្ការៈ​យក​មាន​ធើ្វ​បាន ៕

​ពាក់​ព​ន្ធ័​បញ្ហា​ខាងលើ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ខេង ស៊ុម ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​កាលពី​ថ្ងៃទី​៣១​ខែ​មិនា​ឆ្នាំ​២០១៤​ម្សិលមិញ​ជុំវិញ​បញ្ហា​បន​ល្បែងភ្នាល់​បាល​តាម​អន​ឡាញ​ខុសច្បាប់​និង​បញ្ហា​អសន្តិសុខ​ដែល​បណ្តាលមកពី​មាន​ច្រករបៀង​ស្វ័យការពារ​ដោយ​ជន​ស៊ីវិល​ឈ្មោះ​ទៀ​ចាង​នោះ ៕

គេ​សង្ឃឹមថា​៖​អង្គភាព​ពាក់​ព​ន្ធ័​ជាពិសេស​អគ្គស្នងការ​ន​គ​របាល​ជាតិ​គប្បី​មាន​វិធានការ​លើ​បញ្ហា​ខាងលើនេះ​ផង ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថ​ភាព​និង​សណ្តាប់​សាធារណ​ជូន​ប្រជាជន​នៅ​តំបន់​ប៉ោយប៉ែត​នេះ​ផង ។​ ​Pok