​ភ្លៀង​មួយ​មេរុ​លាយ​លំ​ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​១៥២​ខ្នង​នៅក្នុង​ខេត្តបន្ទាយមានជ័យ

0

​បន្ទាយមានជ័យ​៖ ភ្ញៀវ​មួយ​មេរលាយ​លំ​និង​ខ្យល់ក​ន្ទ្រា​ក់​កាលពី​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០១៤​បាន​បំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​អស់​១៥២​ខ្នង​ផ្ទះ​ក្នុង​ខេត្តបន្ទាយមានជ័យ ។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ជំហាន​បឋម​ពី​សាលាខេត្ត​បន្ទាយមានជ័យ​បានទទួល​កាលពី​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០១៤​កន្លងទៅនេះ លោក ឳ​ម ចន្ថា បាន​បន្តថា​៖​នៅ​ម៉ោង​១២​ថ្ងៃត្រង់​របាយ​ការ​ណ៏​បឋម​បាន​ឲ្យ​ដឹង​គឺមាន​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទាំង​៦​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​បំផ្លាញ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​អស់​ចំនួន​១៥២​ខ្នង​ផ្ទះ​បើតាម​ការ​ឲ្យ​របស់​មន្ត្រី​សាលាខេត្ត​បាន​ប្រាប់​កាលពី​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០១៤​នេះ ។​

​មន្ត្រី​ដដែល​បាន​បន្តទៀតថា​៖​ការខូចខាត​លំនៅដ្ឋាន​ខាងលើ​គឺ​បាន​បង្កឡើង​ដោយ​ខ្យល់ក​ន្ទ្រា​ក់​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០១៤ មុនពេល​មេឃ​ភ្លៀង​មួយ​មេរុ​ធំ​នោះ ។​ ​ចំណែក​លោក​អ៊ុំ សុផល​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖​ដំបូលផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ប៉ោយប៉ែត​ក៏​រង​នូវ​ការបំផ្លាញ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នោះដែរ​លោក​ថាបើ​

តាម​របា​យ​ការ​ណ៏​ដែល​ប្រជាពលរដ្ឋ​បានផ្តល់​ឲ្យ​លោក​នោះ​គឺ​លំនៅដ្ឋាន​ប្រមាណ​ជា​៥០​ខ្នង​ផ្ទះ​ត្រូវបាន​ខ្យល់​បក់​រំលើង​អស់​ផងដែរ ប៉ុន្តែ​ចំពោះ​តម្លៃ​នៃ​ការខូចខាត​នៅ​មិនទាន់​ដឹង​ឡើយ​ទេ ។​ ​យ៉ាងណាក៏ដោយ​ចំណែក លោ ឳ​ម ចន្ថា នាយក​ខុទ្ទកាល័យ​របស់​សាលាខេត្ត​បន្ទាយមានជ័យ​ក៏បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​មក​ថា​៖​ការខូចខាត​បឋម​ដែល​លោក​ទទួលបាន​ពី​

បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ចំនួន​១៥២​ខ្នង​ផ្ទះ​ដែល​រង​នូវ​ការបំផ្លាញ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​។ លោ​កថា​មកទល់​និង​ថ្ងៃទី​០២​នេះ​យើង​មិនទាន់​បានដឹង​ច្បាស់​ថា​៖​ទ្រព្យសម្បត្តិ​ដែល​រង​ការខូចខាត​នោះ​មានតម្លៃ​សរុប​អស់​ប៉ុណ្ណា​នោះទេ​លើសពីនេះទៅទៀត​ចំនួន​ដែល​សាលាខេត្ត​ទទួលបាន​នោះ​ក៏​ជា​ចំនួន​មិនទាន់​ជា​ផ្លូវការ​នៅឡើយ​ដែរ ។​

ពាក់​ព​ន្ធ័​និង​បញ្ហា​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នោះ លោក ឳ​ម ចន្ថា បាន​ឲ្យ​ដឹង​ទៀតថា​៖ ក្រសួង​ធនធានទឹក​និង​ឧ​ទុ​និយម​ក៏បាន​ប្រកាស់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ផងដែរ ប្រសិនបើ​មេឃ​រកកលនឹង​ភ្លៀងហើយ​នោះ គឺ​ត្រូវមាន​លក្ខណ​ត្រៀមខ្លួន​ទុកជាមុន​ព្រោះ​ខ្យល់​រន្ទះ​កាចៗ​ខ្លាំងណាស់ ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ស្លាប់​ដោយសារ រន្ទះបាញ់​នេះដែរ ។​IMMAGE IMM23