ស្ថានីយ៍​លក់​ប្រេង​នៅមុខ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា បាន​បង្ហូរ​ទឹកស្អុយ មកលើ​ផ្លូវ​សាធារណៈ ធ្វើអោយប៉ះពាល់​ដល់​បរិ​ស្ថាន ក្នុង​ខេត្តកំពង់ឆ្នាំង​

0

​ប្រជាពលរដ្ឋ​ដែល​ដែល​ធ្វើដំណើរ និង​ជា​អ្នករស់នៅ​ក្បែរ​ស្ថា​នី​ស្ថានីយ លក់​ប្រេងសាំង​មួយកន្លែង នៅខាងមុខ​មន្ទីរ​កសិក​ម្ម ខេត្តកំពង់ឆ្នាំង បានធ្វើកា​រិះគន់ ចំពោះ​ម្ចាស់​ស្ថានីយ​មួយ​នេះ ដែល​បាន​បង្ហូរ​ទឹកស្អុយ​ចេញពី​បង្គន់ មកលើ​ផ្លូវ​សាធារណៈ ធ្វើអោយប៉ះពាល់​បរិស្ថាន ប៉ះChnang1ពាល់​ដល់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តកំពង់ឆ្នាំង ។
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ម្ចាស់​ទីតាំង​ស្ថានីយ​ប្រេង​មួយ​នេះ ពុំដែល​បាន​បាន​គិតពី​ផលប្រយោជន៍​សាធារណៈ​នោះទេ គឺ​ធ្វើយ៉ាងណា អោយតែ​ស្អាត​កន្លែង​របស់ខ្លួន​តែប៉ុណ្ណោះ ចំពោះ​បរិស្ថាន​សាធារណៈ​ពុំ​ខ្វល់ ទើបបានជា​បង្ហូរទឹក​ស្អុយ មកលើ​ផ្លូវ​សាធារណៈ​បែបនេះ ។ ករណីនេះ គឺមាន​មាន​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ផ្លូវ​ចាស់ រហូតមកដល់​ផ្លូវ​ថ្មី ប៉ុន្តែ​គេ​ពុំដែល​ឃើញ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ក្រុង ខេត្ត​អើពើ​ពី​បញ្ហា​នេះ​ទេ ទុកអោយ​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​នេះ ធ្វើ​អី​ស្រេច​តែ​ចិត្ត ចង់​ក្លិនស្អុយ​នេះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកធ្វើដំណើរ និង​ភ្ញៀវ​ទេចរ​យ៉ាងណា ក៏​មន្ត្រី​ទាំងនេះ​មិន​ខ្វល់​ដែរ ។​
​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា ផ្ការ​រំដួល​២​ទង ដែលជា​ជ័យលាភី សម្រាប់​ក្រុង​កំពង់ឆ្នាំង នៃ​ទីក្រុង​ស្អាត​នោះ ត្រូវបាន​ម្ចាស់​ស្ថានីយ​មួយ​នេះ មើលមិនឃើញ​នោះទេ ហើយ​បាន​កំពុងតែ​ទាញ​អោយ​ក្រុង​មួយ​នេះ​នឹង​ធ្លាក់​ពី​ជ័យលាភី នា​ឆ្នាំ​ខាងមុខ​ជាមិនខាន ប្រសិនបើ​ឯ​,​ឧ​អភិបាលខេត្ត មើលរំលង​ពី​បញ្ហា​ទាំងនេះ​។​Chnang1
​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​ឯ​,​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តាជួយ​សំអាត​ទីក្រុង​ទាំងអស់គ្នា ដោយ​គ្រាន់តែ​ដាក់​វិធានការ ដល់​ម្ចាស់​ស្ថានីយ​ប្រេង ង​មួយ​នេះ ធ្វើការ​កែលម្អ​ប្រព័ន្ធ​លូទឹក​សំអុយ​របស់ខ្លួន ដែល​កំពុង​បង្ហូរ​ចេញពី​បង្គន់ ឲ្យ​មាន​ប្រស​ទិ្ធ​ភាព​ផង ៕