Schweinsteiger (​ស្វេ​ន​ស្តាយ​ហ្គើ​) វិល​មក​ហាត់​វិញ​ក្រោយ​វះកាត់​របួស​កជើង​

0

​ក្លិប Bayern Munich បានប្រកាស​លើ​គេហទំព័រ​របស់​ក្លិប​ថា ខ្សែបម្រើ​កណ្តាល Bastian Schweinsteiger (​បា​ស្ទៀ​ន ស្វេ​ន​ស្តាយ​ហ្គើ​) បាន​វិល​ត្រឡប់មក​វ៉ឹ​ក​ហាត់​វិញ​បានជា​ធម្មតា​ហើយ ។​ ​កីឡាករ​អនុប្រធាន​ក្រុម Bayern រូបនេះ​គឺ​ខកខាន​មិនបាន​ចូល​លេង​ឲ្យ​ក្រុម​ចំនួន ៣ ខែ មកហើយ​បន្ទាប់ពី​ធ្វើការ​វះកាត់​ចំនួន ២ លើក​ដោយសារតែ​បញ្ហា​របួស​កជើង​ហើយ​នៅពេលនេះ​គាត់ បានជា​សះស្បើយ​ហើយ​ចូល​វ៉ឹ​ក​ហាត់​បានជា​ធម្មតា ។​ ​ក្លិប​បានប្រកាសថា “Schweinsteiger បាន​ចូលមក​វ៉ឹ​ក​ហាត់​ទាំង​មិនមាន​ក្តី​ព្រួយបារម្ភ​” ។

ក្លិប​បានបញ្ជាក់​បន្ថែមថា ការវិល​មកវិញ​រប​ស់ Schweinsteiger នឹងធ្វើ​ឲ្យ​ក្រុម Bayern រឹត​តែមាន​កម្លាំង​និង​សមត្ថភាព​ប្រព័ន្ធ​បម្រើ​កណ្តាល​ខ្លាំង​ជាង​មុន ។​ ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Bayern កំពុងតែ​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ក្របខណ្ឌ Bundesliga ដោយមាន​គម្លាត​ពី​ក្រុម​លេខ​ពីរ​ចំនួន ១៣ ពិន្ទុ ៕ ​