ឯកឧត្តម​កែ​គឹមយ៉ាន​អញ្ជើញ​ចុះ​ពិនិត្យ​សាងសង់​សាលារៀន​និង​ចេតីយ៏ នៅក្នុង​វត្ត​លលកស​ចាស់​

នៅ​ថ្ងៃ​ទី​០៥​ខែ​មេសា ឆ្នាំ​២០១៤​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​កែ​កឹម​យ៉ាន​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​​គ្រឿងញៀណ​ដែល​អមដំណើរ​ដោយ​ឯកឧត្តម​ខូយ​សុខា​អភិបាលនៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​និង​ឯកឧត្តម​ម៉ក់​រ៉ា​អភិបាលរង​ខេត្ត​និង​លោក​គណ​អភិបាលក្រុង​ពោធិ៍សាត់​លោក

ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​អគារសិក្សា​មួយ​ខ្នង​នៅក្នុង​វត្ត​លលកស​ចាស់​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្នោត​សង្កាត់រ​លាប​ក្រុង​ពោធិ៍សាត់​ដែល​អគារ​នេះ​មាន​បណ្តោយ​៤៨​ម៉ែត្រ​និង​ទ​ទឺង​៧​ម៉ែត្រ​មាន​៦​បន្ទប់​សង់​អំពី​ថ្ម​ដោយ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំណងដៃ​ដល់​ប្រជា​ពល​​រដ្ឋ​នៅក្នុង​សង្កាត់រ​លាប​ក្រុង ពោធិ៍សាត់​ដែល​ទទួលបន្ទុក​ក្នុង​ការ​ចេញ​ថ្លៃ​សាងសង់​ដោយ​ឯកឧត្តម​ឧបនាយក​រដ្ឋ​​មន្ត្រី​កែ​កឹម​យ៉ាន​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង ញៀណ​​ដែល​សាលារៀន​នេះ​សាងសង់​ឡើង​ក្នុង​គោល​​បំណង​ដើម្បី​កូនចៅ​យើង​មាន​សាលារៀន​នៅក្បែរ​ផ្ទះ​មិន​លំបាក​បញ្ជូន​កូនចៅ​ទៅ​រៀន​ឆ្ងាយ​និង​ជា​កន្លែង​ផ្តល់នូវ​​ចំណេះដឹង​ដល់​កូមចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​បាន​ចាក​ផុត​ពី​ភាពល្ងង់ខ្លៅ​មាន​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​និង​ជា​
​សសរទ្រូង​ដ៏​រ៉ឹង​ម៉ាំ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិសយ័​។​
           ត​មក​ឯកឧត្តម​មន្ត្រី កែ គឹមយ៉ាន បាន​អញ្ជើញ​ចុះ​ព​និត្យ ការជួសជុល​ចេតីយ ដ៏​ធំ​មួយ​ពី​សមយ័​ពី​បុរាណ​​ក្នុង​វត្ត​លលកស​ចាស់​ឲ្យមាន​ភាពរឹងម៉ាំ​ឡើងវិញ​ដែល​បាន​បំពាក់​ដោយ​ក្បាច់ចំឡាក់​យ៉ាង​ល្អ​ឯក​សម្រាប់ ទុក​ជូន​​ជីដូន​ជីតា​ប្រជាពលរដ្ឋ​ក្រី​ដែល​ពុំ​មា​លទ្ធភាព​ក្នុង​ការសាងសង់​ចេតីយ៏​ដើម្បី​បានដាក់​ផ្ញើរ​អដ្ឋិធាតុ​ក្រុម​គ្រួសារ​ជាមួយ​និង​គេ​បច្ចុប្បន្ន​ក៏​បាន​សាងសង់​សម្រេចបាន​៩០​ភាគរយ​សាលារៀន​និង​ចេតីយ៏ និង​ត្រៀម​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​​នៅ ឧសភា ឆ្នាំ​២០១៤​ខាងមុខនេះ ៕​

1 2 3