សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​លក់​ចំណី​បំប៉ន សា​លីន​សម្បត្តិ​បើក​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ

0

​សៀមរាប​៖ ទីតាំង លក់ ចំណី​បំប៉ន សុខភាព មួយកន្លែង ត្រូវបាន កម្លាំង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ សឿន សេន សហកា​ជាមួយ មន្ទីរជំនាញ​ចុះបង្ក្រាប ក្រោយ​មានការ​សង្ស័យថា បើក​គ្មាន​ច្បាប់​អនុញាតិ​ឲ្យ​ធ្វើ​ការលក់​និង​ចែកចាយ ។​
​លោក​វ​រះ​សេនី​យ៏​ឯក សឿន សេន ប្រធាន​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង លក់​អា​ហាន​បំប៉ន​សុខភាព បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ស្ថិត នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ ៦​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត សៀមរាប​។​WP_20150428_014

​មន្ត្រី​សុខាភិបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទីតាំង​លក់​ចំណី​បំប៉ន​សុខភាព​នេះ មានឈ្មោះ​យីហោ សា​លីន​សម្បត្តិ ពុំមាន ច្បាប់​អនុញាតិ​នោះទេ ព្រមទាំង​បាន​បើក​សេវាកម្ម​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​នោះ សូម​មហាជន​មានការ​ប្រុងប្រយ័ត្ន ព្រោះ​អាចជា​ការបោកប្រាស់​តែប៉ុណ្ណោះ ដោយ​យោងតាម​ការពិនិត្យ ទៅលើ​ទំនិញ​អាហា​បំប៉ន​សុខភាព​នេះ ពុំ​អាច​ព្យាបាល​ជំងឺ​បានទេ គឺ​គ្រាន់តែ​ផ្ដល់​កម្លាំង​តិចតួច​តែប៉ុណ្ណោះ ។​WP_20150428_022 (1)

​លោក​លោក​វ​រះ​សេនី​យ៏​ឯក សឿន សេន បាន​ឲ្យ​ដឹងថា​ជំហាន​ដំបូង​សមត្ថកិច្ច​ចាំបាច់​អនុវត្ត​តាមច្បាប់ គឺ​ត្រូវ​បិទ​ទីតាំង ជា បណ្ដោះអាសន្ន ចំណែក​អ្នកលក់ ជា​បុគ្គ​លឹក​ម្នាក់ ភេទ​ប្រុស ឈ្មោះ ផូ សា​ផុន ត្រូវបាន នគរបាល ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នាំយកទៅ សាកសួរ​នៅ​ស្នងការ​នគរបាល ខេត្តសៀមរាប ពាក់​ព័​ន្ទ​ករណីនេះ រីឯ​ផលិតផល មួយចំនួន​ត្រូវបាន​រឹបអូស​ប្រភេទ​ថ្នាំ​គ្រាប់​៣៥០០​គ្រាប់​និង​ប្រភេទ​កញ្ចប់​៣៩០​គ​ញ្ច​ប់ ទៅ​រក្សាទុក ផងដែរ​ប៉ុន្តែ​រឿង​ដែលP1030811​នឹកស្មាន់​មិ​ល​ដល់​នោះ​គឺ​ខ​ណះ​ពេលដែល​អ្នក​សារ​ព័​ត៏​ទៅយក​ព័​ត៏​មាននៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហើយ​គឺជា​ការងារ​បំរើ​ផលប្រយោជន៍​ដល់​ការខិតខំ​របស់​ស្នងការ​នគរបាល ខេត្តសៀមរាប ត្រូវបាន​លោក ឧ​ត្ត​ម​សេនីយ៍ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​ឲ្យ​ដាក់កុង​ត្រូវ​ចូល​ស្នងការ ដកព​ន្ឋ​ថ្លៃ​ចូល​ស្នងការ​ចំនួន ២០០០​រៀល​ជាការ​កំណត់ ។​P1030814

​ការធ្វើ​បែបនេះ ត្រូវបាន​មហាជន​រិះគន់ថា ស្នងការ​នគរបាល​ខេត្តសៀមរាប ពិតជា​ខួ​ក្បាល​សេដ្ឋកិច្ច​ពិតមែន ដោយ​មិនចាំបាច់​ទៅរក​ស៊ី​នៅឯណា​ឆ្ងាយ​ទេ នៅតែ​មាត់ទ្វារ​ចូល​ស្នងការ​ក៏មាន​ចំណូល​ចូល​ដែរ ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នក​សារពត៌មាន ទាំង​មន្ត្រីរាជការ ចូលទៅ​ទំនាក់ទំនង​ការងារ ក៏​សុទ្ធតែ​ត្រូវបាន បង់លុយ​ទាំងអស់​។​

​ដោយ ខេង ឧត្តម