​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រារព្វ​ពិធី​ប្រស់​ព្រហ្ម និង​លេងល្បែង​ប្រជាប្រិយ​ក្នុង​ឳ​កាស​បុណ្យ​ ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ រូបភាព វីដេអូ

0

​ខេត្តកំពង់ធំ​៖  រូបភាព វីដេអូ  ក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ប្រជុំ​ដាក់​ការពារ​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ឲ្យ​ទទួលបាន​នូវ​សេរី​សួរ​ស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅក្នុង​តំបន់ សឹក​រង​កំពង់ធំ ក៏បាន​និមន្ត​ព្រះសង្ឃ​ប្រារព្វ​ពិធីសូត្រមន្ត ប្រស់​ព្រហ្ម ដើម្បី​សុំ​សេរី​សួរ​ស្តី​ទទួល​ពរជ័យ សុំ​សេចក្តីសុខ សេចក្តីចំរើន មាន​ដល់​អង្គភាព​សឹក​រង និង​នាយទាហាន ពលទាហាន ក្រោម​អធិបតីភាព ឯក ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ និង​យោធិន លោកតា លោកយាយ ចូលរួម​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ។​ ​

បន្ទាប់ពី​ព្រះសង្ឃ​សូត្រមន្ត​ប្រស់​ព្រហ្ម ឯកឧត្តម សោម ស៊ុន បានដាក់​បាត និង​ប្រវេ​ន​បច្ច័យ ព្រមទាំង​ទ័យ​ទាន​ដល់​ព្រះសង្ឃ​រួចមក ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ តាម​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ ដើម្បី​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ និង​បាន​ឲ្យ​ពលទាហាន ក៏ដូចជា​ថ្នាក់ដឹកនាំ​បាន​ចូលរួម​លេងល្បែង​កំសាន្ត ក្នុងនោះ​មាន ល្បែង​លោត​ប៉ាវ ៣​ឈុត ក្នុង​មាន​៣​គូរ ល្បែង​វាយក្អម​៥​គូរ ព្រមទាំង​ល្បែង​សាកល្បង​កំលាំង រុញអង្រែ អ្នកទទួលបាន​ជ័យជំនះ គឺ​បានទទួល​ប្រាក់រង្វាន់​ក្នុង​ម្នាក់​២៥០០០​រៀល សម្រាប់​អ្នក​មិនបាន​ជាប់ លំដាប់ថ្នាក់ បានទទួល ១៥០០០​រៀល ។​ ​

ឯកឧត្តម សោម ស៊ុន បាន​បញ្ជាក់ថា ទោះជា​ថវិកា​មាន​តិចតួច​ក្តី វា​គឺជា​ល្បែង​ប្រជាប្រិយ មិនមែន​យក​ចាញ់ យកឈ្នះ​នោះទេ តែ​វា​ជាការ​ជម្រុញ​ឲ្យ​បងប្អូន​ក្នុង​តំបន់សឹក ក៏ដូចជា​ប្រជាពលរដ្ឋ បានឃើញ​នូវ​ល្បែង ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ ដែល​បុព្វបុរស​ខ្មែរ​បាន​ផ្តួចផ្តើម​តាំងពី​ដូច​តា សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ជួយ​គ្នា​ថែរក្សា មិនតែប៉ុណ្ណោះ​មាន​ល្បែង​កំសាន្ត​ជាច្រើន​ទៀត ដែល​រាជ​រដ្ឋ​ភិ​បាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​គាំទ្រ​ឲ្យ​បំផុស​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មានការ​បាត់បង់ ជាពិសេស​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។​

​ជា​ចុងក្រោយ​ឯកឧត្តម សំណូមពរ​ឲ្យ​យោធិន ទាំងអស់​ចូលរួម​ថែរ​រក្សា​សណ្តាប់ធ្នាប់ និង​សេចក្តីថ្លៃថ្នូរ​របស់ កម្លាំង ក្នុងពេល​ចូលឆ្នាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​បើកបរ​ដោយ​ភាពស្រវឹង ជាហេតុ​បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់​បាន ព្រមទាំង​ការពារ​ការដុត​ភ្លើង​ធូប ភ្លើងចង្ក្រាន ឬ​គ្រឿងអគ្គិសនី​យ​អាច​បណ្តាល​ឲ្យ មាន​អគ្គីភ័យ​បាន​។​Image16 Image17 Image18 Image19 Image20 Image21 Image22 Image23 Image24 Image25