​យុវជន​ម្នាក់​ជិះ​ម៉ូ​តូប​ញ្ជ្រា​ស់បុ​ក​ម៉ូតូ​មួយគ្រឿង​ទៀត​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ប​ញ្ជ្រា​ស់​ផ្លូវ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​វេ​វ​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ប៊ូ​ស ក្លឹប តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ត ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1V-9441 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុ​ក​បុក​ម៉ូ​តុ​វេ​វ ពណ៌​

ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1F-3588 ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​បណ្ដា​ល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។​ ​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​02 03