​នគរបាល​ចរាចរណ៍​ចួ​ល​រួម​សម្រួល​ចរាចរណ៍​និង​នាំ​សិស្ស​ឆ្លងផ្លូវ​ពេលចេញ​ពីសា​លា​

0

​បន្ទាយមានជ័យ ៖ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​នោះ​នគ​បាល​ចរាចរណ៍​បានធ្វើ​ការសំរួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណ​និង​នៅតាម​សាលារៀន​នៅក្នុង​ក្រុង​សិរីសោភ័ណ​ដល់​ប្រជាពលរដ្ឋ​និង​សិស្ស​ជាដើម​។ លោក​ឧត្ដមសេនីយ៍ ត្រី​អាត់image (2)​ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​ថ្មីៗ​នេះ​បានដាក់​ផែនការ​ឱ្យកម្លាំង​នគរបាល​តាម​គោលដៅ ចុះជួយ​សម្រួល​ចរាចរណ៍​ដល់​សិស្សសាលា​នៅពេល​ចេញពី​សាលារៀន​ទៅផ្ទះ​ម្ដងៗ ។​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥​នេះ​កម្លាំង​នគរបាល​បាន​ជួយ​សម្រួល​ចរាចរណ៍​និង​នាំ​ផ្លូវ​ឱ្យ​សិស្ស​អនុវិទ្យាល័យ​ទឹកថ្លា សង្កាត់​ទឹកថ្លា ឆ្លងផ្លូវ​ក៏ដូចជា​ក្មេង​សិស្សសាលា​តូចៗ​រៀន នៅ​អនុវិទ្យាល័យ​អូរ​អំបិល សង្កាត់​អូរ​អំបិល ផងដែរ​។​ជាមួយគ្នានេះimage (3)image (1) សម្រាប់​អ្នកធ្វើដំណើរ​តាម​រថយន្ដ​និង​តាម​ម៉ូតូ ក៏បាន​បន្ថយល្បឿន​ឬ​ឈប់​នៅពេល​ឃើញ​ក្មេងៗ​សិស្សសាលា​ទាំងនេះ កំពុងធ្វើដំណើរ​ចេញទៅ​ផ្ទះ​។​សម្រាប់​យុទ្ធនាការ​នេះ នឹងធ្វើ​ឡើងជា ប្រចាំ នៅតាម​គោលដៅ​ដែលមាន​សាលារៀន និង​ផ្លូវ​សា​ធា​រណះ​ចៀសវាង​មាន​គ្រោះថ្នាក់​កើតឡើង ដោយ​យថាហេតុ​ដល់​សិស្សសាលា​។​អាណាព្យាបាល​សិស្ស​បានឃើញ​ទង្វើ​ដ៏​ល្អ​របស់​នគ​បាល​ខេត្ត​គាត់​មាន​សេចក្តីត្រេកអរ​ជា​ពន់ពេក​គាត់​បាន​និយាយថា​នេះ​បាន​ចំ​ជា នគ​បាល​ជួយ​សុកទុក្ខ សាស្ត្រ​ពិតប្រាកដ​មែន​៕