កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​នាំយក​អំ​ណោ​ច​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក​នៅក្នុង​ភូមិ​សុរិយា

0

​ខេត្តបន្ទាយមានជ័យ៖ ​​នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​របស់​ពួក​រយះ​កន្លងមក​។​ពិធី​ចែក​អំណោយ​ដល់​ប្រជាimageពលរដ្ឋ​រងគ្រោះ​នោះ​មានការ​ចូលរួម​ដោយ​លោកស្រី ឆាន់ ចន្ទ​សោភា ហេរញ្ញិក​សាខា​កាក​ក្រ​បាទ​ក្រហម​ខេត្តបន្ទាយមានជ័យ លោក​អ៊ុយ ច័ន្ទ​រិ​ទ្ធ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា អស់លោក​សមាជិក សមាជិកា កាកបាទក្រហម​ជាច្រើន​នាក់​ផងដែរ នៅក្នុង​បរិវេណ​វត្ត​សុរិយា​រាម ស្ថិតនៅ​ភូមិ​សុរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​លោកស្រី​ឆាន់​ច័ន្ទ​សោភា​បានធ្វើការ​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ថា​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​សម្តេច​តេ​ជោ​និង​ជាពិសេស​នោះ​គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ទី​ណា​មានការ​លំបាក​គឺ​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​កម្ពុជា​មកដល់​។​លោកស្រី​បាន​បន្តថា​កន្លងទៅ​ថ្មីៗ​នេះ​មាន​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ទ្រព្យសម្បតិ្ត ផ្ទះសម្បែង​ពួកគាត់​ហើយ​ខាង​ស​មិត្ត​កិច្ច​ចំរុះ​បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ សាងសង់ និង​ចែក​ស័ង្កសី​តាម​ផ្ទះ​នានា ដែល​image (1)ខូចខាត​ផងដែរ​។​លោកស្រី ឆាន់ ចន្ទ​សោភា​លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​សាលាក្រុង​ប៉ោយប៉ែត កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប បាន​ចុះជួយ​សង្គ្រោះ​ពលរដ្ឋ ជាពិសេស​នោះ ថ្លែង​អំណរ​អគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហមកម្ពុជា​ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បានផ្តល់​អំណោយ​សង្គ្រោះ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់​ក្នុង​ខេត្តបន្ទាយមានជ័យ កន្លងមកនេះ​។​។​អំណោយ​ដែល​ចែកជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​សូរិយា​រយះពេល​កន្លងមក​ដែលមាន​៣៩​គ្រួសារ​នោះ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូក្រាម សាប៊ូ ១​បន្ទះ ត្រីខ ១០​កំប៉ុង ប្លា​ស្ទិ​ក ១​ផ្ទាំង​ធំ មី ១​កេស មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​៕