​រថយន្ត​បែន​បុក​ម៉ូតូ​ឆ្លងផ្លូវ​មនុស្ស​៣​នាក់​របួស​ធ្ន់​ស្រាល​ជាប់​ក្រោម​រថយន្ត​ជាមួយ​ម៉ូតូ​

0

កំពង់ឆ្នាំង​៖​យុវជន​សិស្សសាលា​៣​នាក់​របួសធ្ងន់​ស្រាល​ជាប់​ជាមួយ​ម៉ូតូ​នៅក្រោម​រថយន្ត​ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បែក​ជា​៤ ត្រូវ​រថយន្ត​បែន​បុក​អូស​ជិត​១០​ម៉ែត្រ​។​ហេតុ​ការ​ណ័​នេះ​បានកើត​ឡើង​វរ​លា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ នៅ​លើផ្លូវ​កៅស៊ូ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​ ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​មុន​ពេ​ល​កើតហេតុ​យុវជន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1AN-8219​ពី​DSC04100ជើង​ទៅ​ត្បូង ឆ្លងផ្លូវ​បែក​ជា​៤ ពេលនោះ​រថយន្ត​បែន​ម៉ាក​ហ៊ីយ៉ានដាយ​ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 3A-0094 ពណ៌​ខៀវ​បាន​បើក​ពី​កើតមក​លិច​បុក​អូស​ម៉ូតូ​និង​មនុស្ស​អូស​ពីក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ​ទើប​អស់​ល្បឿន ផ្ទប់​និង​ជញ្ជាំង​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលអោយ​យុវជន​២​នាក់​របួសស្រាល និង​ម្នាក់​របួសធ្ងន់​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ DSC04089ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​អ្នកស្រុក​ជួយ​អូស​ចេញពី​ក្រោម​រថយន្ត ១​ឈ្មោះ សេង វិ​រះ អាយុ​១៨​ឆ្នាំ​អ្នកបើក​ម៉ូតូ​របួស​បាក់ក​ជើងឆ្វេង ២​ឈ្មោះ ម៉ែន សុខ ហេង អាយុ​១៨​ឆ្នាំ របួស​ស្រា​ល ៣​ឈ្មោះ ស៊ុន ចាន់ អាយុ​១៩​ឆ្នាំ របួស​ធ្ងន់ធ្ងរ​មិនដឹង​ខ្លួន ពួកគេ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​រថយន្ត​មន្ទីរពេទ្យ​ដឹក​យកទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​​រថយន្ត​និង​ម៉ូតូ​ខូច​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​កា​សង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕DSC04088 DSC04098 DSC04094

​ ​