​ ​រថយន្ត​សណ្តោង​ត្រូវបាន​រថយន្ត​ខូច​បុក​ធ្លាក់​ស្ពាន​កម្ពស់​៤​ម៉ែត្រ សំណាងល្អ​គ្មាន​អ្នកស្លាប់​

0


​សៀមរាបៈ មានរឿង​ហួសចិត្ត​ចំពោះ​រថយន្ត​តូ​រី​មួយគ្រឿង ដែលជា​រថយន្ត​ខូច បើក​ជ្រុល​ល្បឿន​ទៅបុក​រថយន្ត តូ​រី​ស ដែល​សណ្តោង​ក្រឡាប់​ធ្លាក់​ស្ពាន កាលពី​វេលា​ម៉ោង ៣.៣០​នាទី នៅ​ចំណុច​ស្ពាន​តូច ឃុំ​ឬ​ស្សី​លោក ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥​។​121

​តាម​ការ​ឲ្យ​ដឹង​ពី អ្នកបើករថយន្ត​ខាងក្រោយ​រថយន្ត​កើតហេតុ ដែល​បានឃើញ​ហេតុ​ការ ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​តូ​រី ២​គ្រឿង ដែលជា​រថយន្ត​របស់ ក្រុមហ៊ុន ZIFAM SUDIMA PHARMACEUTICAL CO .,LTD ជា​ក្រុមហ៊ុន​ដឹក​ថ្នាំពេទ្យ​ចែកចាយ តាម​ហ្វា​ម​ស៊ី បណ្តា​ខេត្ត​ក្រុង ដែលមាន​ទីលំនៅ ផ្ទះ​លេខ ៣៩ ផ្លូវ​៣៧៦ សង្កាត់​បឹង​កេងកង ខ​ណ្ទ​ចំការមន ភ្នំពេញ បាន​សណ្តោង​គ្នា​ចេញពី​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក្នុង​គោលបំណង​យកទៅ​ជួសជុល នៅ​ភ្នំពេញ លុះ​មកដល់​ចំនុចកើតហេតុ ដែលជា​ចំនុច​ស្ពាន មាន​ស្ថានភាព​ដី​ទួល​89
ឡើង​ស្ពាន ដែល​គ្មាន​បង្កាន់ដៃ ខណៈពេលដែល​ផ្លូវ​កំពុងតែធ្វើការ​ជួសជុល ក៏​ស្រាប់តែ​រថយន្ត​ដែលជា​អ្នក​សណ្តោង​ម៉ាក​តូ​រី ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B- 5954 បាន​បើក​លឿន​ពេក​ព្រោះ​ភ្លេច​គិតថា​ដី​មិន​រៀបស្មើរ ដល់​ចុះ​ទួល ដល់​ឡើង​ទួល វិញ​ក៏បាន​ចាប់​ហ្វ្រា​ង បណ្តាល​ឲ្យ​រថយន្ត​ដែល​ខូច ពាក់​ស្លាក​លេខ ភ្នំពេញ 2C- 2552 សន្តោង​នៅ​ពីក្រោយ​មិនទាន់​អស់ ល្បឿន​បាន​ជ្រុ​ក​បុក​ពីក្រោយ​រថយន្ត សណ្តោង​បណ្តាល​ឲ្យ​រថយន្ត​សណ្តោង​ជ្រុល​ធ្លាក់​ទៅ​នៅក្រោម​ស្ពាន ក្នុង​រថយន្ត បាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​រងរបួស​ស្រាល ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង ។​56

​ករណី​គ្រោះថ្នាក់​ដោយ​គ្នាឯង​នោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ លាន់មាត់​ថា នេះ​ជា​សំណាងល្អ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ដោយសារតែ​ខ្សែ​សណ្តោង​បាន​ដាច់​ទាន់ កុំ​អី​រថយន្ត​តូ​រី​ស​ដែល​ខូច ធ្លាក់​សង្កត់ពីលើ​ទៀត ប្រាកដ​ធ្វើ​ឲ្យ​មាន​មនុស្ស គ្រោះថ្នាក​ធ្ងន់​ធ្ងន់​ដល់​ជីវិត​ក៏​មិនដឹង ។​
​ដោយ ប៊ុន រដ្ឋា1134