​​​រថយន្ត​បា​ឡែ​ន​ព្រលះ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​ពី​នាក់ ដោយសារតែ​បើក​វ៉ា​រថយន្ត​ធំ​

0

​សៀមរាបៈ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ​បានកើត​ឡើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ពី​ខេត្តកំពង់ធំ​ទៅ​ខេត្តសៀមរាប បណ្តាល​ឲ្យ​បុរស​២​នាក់​ត្រូវ​រថយន្តបុក​ដាច់​ដៃ​ដាច់​ជើង ស្លាប់​យ៉ាង​អាណោជអាធម្ម ខណៈពេលដែល កំពុងបើក​ក្នុងទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា នៅត្រង់ចំនុច​ភូមិ​ស្វាយ​ជ័យ ឃុំ ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ 9តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ម៉ោង​១២ យប់ ឈានចូល​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៥ បាន​លឺសូរ សំលេង​ដូច​គេ​ហែក​មេឃ បណ្តាល​ឲ្យ​ពួកគាត់​ភ័យ​ស្លន់ ស្លោរ ទើប​ចេញមក​មើល ទើប​ដឹងថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់ ស្លាក​លេខ ភ្នំពេញ 2R- 9770 បាន​បើក​បុក​យ៉ាង​ពេញទំហឹង ទៅលើ​ម៉ូតូ មិន​ស្គាល់​ម៉ាក បណ្តាល​ឲ្យ​បុរស​ពី​នាក់ បាន​ស្លាប់​ដាច់​ដៃ​ដាច់​ជើង នៅនឹងកន្លែង ចំណែក​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន បាន​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង បាក់​ដេក​ដល់​ដី​មួយ​ដើម នឹងមាន​អ្នករបួសធ្ងន់​២​នាក់ ស្រាល​ម្នាក់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តសៀមរាប ។​7
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល ចរាចរណ៍ នៃ​អធិការ​ស្រុក​ប្រាសាទបាគង បាន​ដឹកនាំ​មន្ត្រី​ចុះទៅពិនិត្យ​ស្ថានភាព​ទៅ​កណ្តាលយប់ ដើម្បី​ជួយ​អន្តរាគមន៍ សង្គ្រោះ​ដល់​អ្នកជំងឺ និង​ធ្វើការ​វាសវែង តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ចរាចរណ៍ បាន​ឲ្យ​ដឹងថា បុរស​២​នាក់​ដែល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​នេះ មាន​ទីលំនៅ​ភូមិ បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​បើក​ម៉ូតូ​អត់​សេរី ក​ញ្ជា​ស់​អត់​ភ្លើង ពី​លិចទៅ​ទិសខាងកើត ស្រប​ពេលដែល រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន បើក​វ៉ា​រថយន្ត​សណ្តោង ក៏បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង ។​5
​ក្នុងនោះដែរ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ បាន​សំណូមពរ ម្តង​ហើយ​ម្តងទៀត ដល់​ប្រជាពលរដ្ឋ ទាំង​អ្នកបើកប កង់ ម៉ូតូ និង​យានយន្ត​កែច្នៃ រហូតដល់​រថយន្ត មេត្តា​បំពាក់​ភ្លើង បំពាក់​ឧបករណ៍ ចំណាំងផ្លាត ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួមគ្នា ប​ញ្ជ្រៀ​ស និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ខ្លួន ។​
​ដោយ ប៊ុន រដ្ឋា2 138