​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​តូ​តា​ល់ បុក​រ៉ឺម៉ក​កង់​បី​កំពុង​ឈប់​តថ្លៃ​ភ្ញៀវ បណ្តាលឱ្យ​ម្ចាស់​របួសធ្ងន់​ម្នាក់​

0

​ភ្នំពេញ ៖ បុរស​ដែលជា​អ្នករត់​រ៉ឺម៉ក​កង់​បី​ម្នាក់ បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ដ​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​ត្រូវ​រថយន្ត​ដឹក​សាំង របស់​ក្រុមហ៊ុន​តូ​តា​ល់ បាន​បើក​បុក​រ៉ឺម៉ក​កង់​បី ខ​ណះ​កំពុង​ឈប់​តថ្លៃ​ភ្ញៀវ កាលពី​វេលា​ម៉ោង​២​នឹង​៥០​នាទី​យប់​រំ​ល​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ មុខ​សាលាបឋមសិក្សា ហ៊ុន នាង តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ដឹក​សាំង របស់​ក្រុមហ៊ុន​តូ​តា​ល់ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់ ចំណុចកើតហេតុ ក៏បាន​ជ្រុល​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដែល​កំពុង​ឈប់​តថ្លៃ​ជាមួយ​ភ្ញៀវ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង និង​ម្ចាស់​រ៉ឺម៉ក​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ៗ ។​
​ប្រភព​បន្តថា ក្រោយ​បង្កហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ បាន​ប្រមាណ​ជា​១៥០​ម៉ែត្រ ត្រូវបាន​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍​នេះ ដេញ​ឃាត់​បាន​ផងដែរ ។​ ​3
​ ​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​សហជា​មួយ​ជំនាញ យក​រថយន្ត និង​រ៉ឺម៉ក​កង់​បី ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​បន្ត ៕2 1