​ផ្ទុះ​ហឹ​ង្សា​រវាង​សន្តិសុខ​ផ្សារ​នាគ​មាស និង​កម្មករ​អូស​បន្លែង បណ្តាល​ឲ្យ​រងរបួស​កម្មករ​៥​នាក់​

0

​ភ្នំពេញ​៖ កម្មករ​អូស​បន្លែ​ចំនួន​៥​នាក់ បាន​រងរបួស​បែកក្បាល ដោយសារតែ​មានការ​ផ្ទុះ​ហឹ​ង្សា សន្តិសុខ​ផ្សារ​នាគ​មាស មាន​គ្នា​ជាង​១០​នាក់​បានមក​វាយ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដោយសារតែ​រឿង​ក្រុមកម្មករ​សំណង់ ដេក​នៅ​ច​ញ្ចើ​ម​ផ្ទះ និង​ក្រោម ឆា​ត់ ។​
​ ​ជនរងគ្រោះ​ទី​១​ឈ្មោះ ដូង ពិសី អាយុ​២៤​ឆ្នាំ ទី​២​ឈ្មោះ ឯម សង្ហា អាយុ​២៧​ឆ្នាំ ទី​៣​ឈ្មោះ ហឹម បូ អាយុ​២៦ ទី​៤​ឈ្មោះ ពយ ណាក់ អាយុ​៣៥​ឆ្នាំ ទី​៥​ឈ្មោះ ឯម ថា អាយុ​២៥​ឆ្នាំ នាក់​ទាំង​៥​នាក់ ជា​កម្មករ​អូស​បន្លែ​នៅក្នុង​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គរ ។​
​ ​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគេ​បាននាំគ្នា​ដេក​នៅតាម​ក្រោម​ឆា​ត់​ដែល​គេ​ដាក់លក់​បន្លែ​ជា​រៀងរាល់ថ្ងៃ បន្ទាប់មក​ក្រុម​សន្តិសុខ បាននាំគ្នា​មក​ដេញ​មិន​ឲ្យ​ពួកគេ​ដេក នៅ​កន្លែង​នោះទេ បន្ទាប់មក​សន្តិសុខ​ម្នាក់ បាន​ស្ទុះ​មក​វាយ​ឈ្មោះ ឯម សង្ហា មួយ​ដៃ ទើប​ក្រុមកម្មករ​៤​នាក់​ទៀត​មកឃាត់ ក៏ត្រូវ​ក្រុម​បង្ក​មាន​គ្នា​ជាង​១០​នាក់ ប្រដាប់​ដោយ​ដំបង​និង​ដែក​ទីព មក​ព្រួត​វាយ​បណ្តាល​ឲ្យ​កម្មករ​អូស​បន្លែ រងរបួស ខ្លះ​របួស​បែកក្បាល នាក់​ខ្លះ​របួស​ដៃ ។​5
​ ​ក្រោយពេល​កើតហេតុ ជនបង្ក​បាន​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ បាននាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ផ្សារ​ដើម​គ ដើម្បី​ទាមទា​យុទ្ធ​តិ​ធ​ម៏ ៕​4 3 1