​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់ ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ស្តុ​ប​ពីមួយ​គ្រឿង បណ្តាលឱ្យមាន​ការបាញ់​តដៃ ជាមួយ​សមត្ថកិច្ច​ជាច្រើន​គ្រាប់​

0

ភ្នំពេញ  ជនល្មើស​ម្នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់ បាន​របួស​ជើងឆ្វេង​មួយ​គ្រាប់ ដោយបាន​បាញ់​តដៃ​ជា មួយ​សមត្ថកិច្ច​ច្រើន​គ្រាប់ បន្ទាប់ពី​គេ​រួមជាមួយ​បក្សពួក បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី ពី​បុរស​នារី​២​នាក់​ជិត​ស្ថានទូត​ចិន ហើយ​ត្រូវបាន​សមត្ថកិច្ច​ដែល​កំពុងតែ​ជិះ​ល្បាត នៅក្នុង​មូលដ្ឋាន​ប្រទះឃើញ និង​បាន​ដេញតាម​រហូតដល់​ផ្សារ​ញ៉ែរ ទើប​ជនល្មើស​ដួល​តែម្តង ។3
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម និង​ម៉ូតូ​ជនល្មើស​ម៉ា​កនិច​មួយគ្រឿង ចំណែក​ម៉ូតូ​ជនរងគ្រោះ បក្សពួក​ជនល្មើស​បាន​យក​ជិះ​គេចខ្លួនបាត់ ។
​ ​តាម​សម្តី​រៀបរាប់​ពី​បុរស​ដែលជា​ជនរងគ្រោះ បានឱ្យដឹងថា នៅមុន​ពេល​កើត រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​ជាមួយ​នារី​ម្នាក់​ជា​សង្សារ ចេញពី​ជិត​ផ្សារ​សូរិយា ហើយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ត្រឡប់ទៅផ្ទះ​វិញ នៅ​ម្តុំ​បឹងទំពុន ខ​ណះ​ជិះ​ដល់​ផ្លូវ​លេខ​១៧៣ ជិត​នឹង​ស្ថានទូត​ចិន ក៏បាន​លិចមុខ​ក្រុម​ជនសង្ស័យ ជិះ​ម៉ូតូ​៤​គ្រឿង មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ជិះ​អែបជិត និង​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​រូបគេ ថែមទាំង​បាន​គំរាម​បាញ់​បើសិនជា​ហ៊ាន​ស្រែក ។ ជនរងគ្រោះ​បាន​បន្តថា នៅពេលដែល​ពួកក្រុម​ជនល្មើស មិនទាន់បាន​ជិះ​ចេញ​ផង​នោះ ក៏មាន​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ជិះ​ល្បាត​មក​ឃើញ ប៉ុន្តែ​មិនបាន​ចាប់អារម្មណ៍​ក៏​ជិះ​ហួស ប៉ុន្តែ​ត្រូវបាន​រូបគេ​ស្រែក​ឱ្យជួយ ពេលនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើ​ការដេញ​តាមតែ​ម្តង​ទៅ ។​1
​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា បន្ទាប់ពី​លឺដូច្នេះ កម្លាំង​ជាច្រើន​នាក់ បាន​ជិះ​ម៉ូតូ​ដេញតាម​ជនល្មើស​ពីក្រោយ តាំងពី​កន្លែងកើតហេតុ រហូត​មានការ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ហើយ​ជនល្មើស​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ផងដែរ ប៉ុន្តែ​ជនល្មើស ត្រូវ​សមត្ថកិច្ច​បាញ់​ចំ​ជើងឆ្វេង​មួយ​គ្រាប់ បណ្តាលឱ្យ​ហូរឈាម​ស្រោច​រួច​ដួល​ម៉ូតូ នៅ​ម្តុំ​ផ្សារ​ញ៉ែរ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន រួច​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម និង​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ា​កនិច​មួយគ្រឿង ចំណែក​ម៉ូតូ​ជនរងគ្រោះ​បក្សពួក​ជនល្មើស បាន​យក​ជិះ​គេចខ្លួនបាត់ ។ មិនតែប៉ុណ្ណោះ ជនល្មើស​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ថែម​មួយ​ដៃ​មួយ​ជើង ឡើង​ទ្រោម​ខ្លួន រួច​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​ខណ្ឌចំការមន រង់ចាំ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ និង​តាម​ស្វែងរក​បក្សពួក ដែល​រត់គេចខ្លួន​បន្ថែ​ម​ទៀត ៕5