​ទំនាស់​ដីស្រែ​របស់លោក​មេភូមិ​២​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​លោក​ព្រៈ​រាជអាជ្ញា​សាលាដំបូង​ខេត្ត​ ​ប្រគល់អោយ​លោក​អភិបាលស្រុក​ដោះស្រាយ​

0

​កំពង់ឆ្នាំង​៖​អេ​ស្កា​វ៉ា​ត់​ទ័​រ​មួយគ្រឿង​ដែល​សមត្ថកិច្ច​ឃាត់ទុក​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ក្រោយពី​បាន​ឈូស​លើក​ព្រុំ​ដីស្រែ​ទំនាស់ ត្រូវបាន​លោក​ព្រៈ​រាជអាជ្ញា​សាលាដំបូង​ខេត្ត​ដោះលែង​ទៅវិញ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ពី​ភាគី​លោក ថៃ ហ៊ី មេភូមិ​តា​ជេស សុខចិត្ត​លប់​ទំនប់​ព្រុំ​ដីស្រែ​ដែល​គាត់​ឈូស​ដូចដើម​វិញ ហើយ​ស្រុះស្រួល​គ្នា​ជាមួយ​ដើមបណ្តឹង​លោក នុត សាមឿន អ​តី​តៈ​មេភូមិ​ទឹកល្អក់ យក​ឯកសារ​ពាក់​ព​ន្ធ័​ដីស្រែ​ទំនាស់​ទៅ​ដាក់ជូន​លោក​អភិបាលស្រុក​កំពង់ត្រឡាច​ដោះស្រាយ​។DSC04010
​ ​លោក ថៃ ហ៊ី បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥​នេះ​ថា​៖​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ រូបលោក​ជា​ចុងចោទ និង​លោក នុត សាមឿន ជាដើម​ចោទ​បាន​យក​ឯកសារ​ដីស្រែ​ទំនាស់​រៀងៗ​ខ្លួន​ទៅ​បង្ហាញ​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រៈ​រាជអាជ្ញា​សាលាដំបូង​ខេត្ត នៅពេលនោះ​លោក​ព្រៈ​រាជអាជ្ញា​បា​នស​ម្រ​ល​សម្រួល​ថា ដីស្រែ​ទំនាស់​របស់​ពួកលោក​ទាំង​២​សុទ្ធតែ​គ្មាន​ប​ណ្ណ័​កម្ម​សិទ្ធ​ដូចគ្នា​។​ដូច្នេះ​បើ​ស្រុះស្រួល​គ្នា លោក ថៃ ហ៊ី ត្រូវ​លប់​ទំនប់​ដី​ព្រុំ​ដីស្រែ​ដែល​លោក​បាន​ឈូស​លើកឡើង​នោះ​អោយបាន​ដូចដើម​វិញ ទើប​លោក​ព្រៈ​រាជអាជ្ញា​ប្រគល់​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ត់​ទ័​រ​អោយទៅ​រកស៊ី​វិញ និង​ត្រូវ​នាំគ្នា​ប្រមូល​ឯកសារ​ពាក់​ព​ន្ធ័​ដីស្រែ​ទំនាស់ ដាក់ជូន​លោក​អភិបាលស្រុក​កំពង់ត្រឡាច​ដោះស្រាយ​។​DSC04006
​ ​លោក ថៃ ហ៊ី បាន​អោយដឹងទៀតថា​៖​បន្ទាប់ពី​មានការ​សម្របសម្រួលរ​បស់​លោក​ព្រៈ​រាជអាជ្ញា​រួចមក នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា លោក​ក៏បាន​យក​អេ​ស្កា​វ៉ា​ត់​ទ័​រម​កលប់​ព្រុំ​ដីស្រែ​ដែល​លោក​បាន​ឈូស​លើក​ជា​ព្រុំ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា បាន​ដូចដើម​វិញ​ហើយ ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​អេ​ស្កា​វ៉ា​ត់​ទ័​រ​អោយ​លោក​វិញ​ហើយ​។​ចំពោះ​រឿង​ខាងលើ​លោក​និង​យក​ឯកសារ​ដីស្រែ​ទំនាស់​ខាងលើនេះ​ដាក់ជូន​លើក​អភិបាលស្រុក​ដោះស្រាយ​អោយ​។​
​ដោយឡែក​លោក នុត សាមឿន អ​តី​តៈ​មេភូមិ​ទឹកល្អក់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ជា​អ្នកប្តឹង​ក្នុង​រឿង​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ លោក​ក៏បាន​យក​ឯកសារ​ដីស្រែ​ទំនាស់ និង​ដាក់​ពាក្យបណ្តឹង​ជូន​លោក​ព្រៈ​រាជអាជ្ញា​ខេត្ត​ដែរ តែ​លោក​ព្រៈ​រាជអាជ្ញា​មិនបាន​មើល​ពាក្យបណ្តឹង​របស់លោក​ទេ ដោយ​សម្របសម្រួល​ថា ត្រូវយក​ឯ​សារ​ដីស្រែ​ទំនាស់​និង​ពាក្យបណ្តឹង​ទៅ​ដាក់ជូន​លោក​អភិ បាល​ស្រុក​កំពង់ត្រឡាច​ដោះស្រាយ​សិន​ចុះ​។DSC04004
​សូមបញ្ជាក់ថា​៖​ទំនាស់​ដីស្រែ​ខាងលើនេះ​ទាំង លោក នុត សាមឿន និង​លោក ថៃ ហ៊ី និយាយ​អះអាងថា​សុទ្ធ​តែមាន​ឯកសារ​ដីស្រែ​នេះ​ត្រឹមត្រូវ​រៀងៗ​ខ្លួន ប៉ុន្តែ​មន្ត្រី​តុលាការ​និយាយថា​ឯ​សារ​ទាំងអស់នោះ​គ្រាន់តែ​ជា​ឯកសារ​រណប​មិនទាន់​គ្រប់លក្ខណៈ​ច្បាប់​នោះទេ បើ​ឯកសារ​ទាំងអស់នោះ​ត្រឹមត្រូវ​ស្របច្បាប់​នោះ មន្ទីរជំនាញ និង​អាជ្ញាធរ​គេ​ចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​ស្របច្បាប់​អោយ​ហើយ មិនចាំបាច់​ឈ្លោះ​គ្នា​ដូច្នេះ​ទេ​។​
​រឿង​ដីធ្លី​ទំនាស់​គ្មាន​ប​ណ្ណ័​កម្ម​សិទ្ធ​គឺជា​សមត្ថកិច្ច​ដោះស្រាយ​របស់​អាជ្ញាធរ​ស្រុក ខេត្ត បើ​អាជ្ញាធរ​ដោះស្រាយ​ហើយ​ភាគី​ណា​មិន​សុខចិត្ត​នោះ ទើប​ប្តឹង​បន្ត​មក​តុលាការខេត្ត ដូច្នេះ​រឿង​ទំនាស់​ដីស្រែ​នេះ អ្នកណា​រំលោភ​ដីស្រែ​អ្នកណា​នោះ​មិនទាន់​ដឹង​ច្បាស់​ទេ​៕
​ ​