​​សមត្ថកិច្ច​ប្រឆាំង​គឿង​ញៀន​ខេត្ត​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​០៣​នាក់​ជាប់​ពាក់​ព័​ន្ឋ​ករណី​គឿង ​ញៀន​ជាមួយ​ថ្នាំញៀន​០១​កញ្ចប់​ទៅ​តុលាការ​

0

​ ​

​សៀមរាប : សង្ស័យ​០៣​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១ ការចុះ​បង្ក្រាប​បទ​លើស​គឿង​ញៀន​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​ថ្ងៃទី​១១ ខែ ឧសភា​ឆ្នាំ ២០១៥ នៅត្រង់ចំណុច​ផ្ទះជួល​ក្រុមទី​៦ ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។ ទើប​ដល់​រសៀល​ថ្ងៃទី ១៣ ខែ ឧសភា​នេះ សមត្ថកិច្ច បានបង្ហាញ​មុខ ជន សង្ស័យ​ទាំង​០៣​នាក់​នេះ​ដែល​បាន​ប្រព្រឹត្ត​ក្នុងករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដល់​ក្រុម​អ្នកយក​ព័​ត៍​មាន​ជា​សា​ធារ​ណះ ។ លោក វរសេនីយ៍ ទោ​អ៊ុំ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គឿង​ញៀន​បានអោយ​នាក់​កាសែត​យើង​ថា ក្រោយពី​កំលាំង​របស់លោក​បាន​តា​ម​ដាន​និង​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ហើយ​នោះ​ទើប​កំលាំង​ជំនាញ​របស់លោក​បាន​ឈានដល់​ធ្វើ​
​ការ​ឃាត​ខ្លួន​បានជា​បន្តបន្ទាប់​ហើយ​ដកហូត​បាន​នៅ​គឿង​ញៀន​ម្សៅ​គ្រើម​ព​ណ៏​ស​ថ្លា​ចំនួន​
០១​កញ្ចប់​ធំ​ដែលមាន​ទំ​ម្ង​ន់​០.០២​ក្រាម​ទូរស័ព្ទ​ចំនួន​០១​គឿង​
​និង​សម្ភា​រះ​សម្រាប់​ជក់​សារធាតុ​ញៀន​មួយចំនួនធំ​ផងដែរ​។​
លោក​វរ​សេនី​យ៏​ទោ​បាន​បន្តទៀតថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៣​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត​ខ្លួន​បាន​មានឈ្មោះ​ហុង​ជឺ​រ៉​យ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​សា្ន​ក់នៅ​ភូមិ​បន្ទាយ​ចាស់​
​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ជា​នាក់​ចែកចាយ​ឃាត​ខ្លួន​បាន​នៅ​ថ្ងៃទី​១១​ខែឧសភា​២០១៥​ឈ្មោះ​ផល​សុខា​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​សា្ន​ក់នៅ​ផ្ទះជួល​ក្នង​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយ​
​ដង្គំ​ក្រុង​សៀមរាប​៣​ឈ្មោះ​ហុង​វ៉ាន់​ណុង​ភេទ​ស្រី​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​ចែក​ឃុំ​កៀន​
​សង្កែ​ស្រុក​សូត្រ​និគម​ន៏​ខេត្តសៀមរាប​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៥​សំរួល​អោយ​
​ប្រើប្រាស់​។​

លោក​បាន​បន្តទៀតថា​ក្រោយពី​សមត្ថកិច្ច​យើង​បានធ្វើ​ការសួរនាំ​រួចមក​នៅ​ព្រឹក ថ្ងៃទី​១៣
១០​ខែឧសភា​ឆ្នាំ​២០១៥​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់​រួម​និង​វត្ថុតាង​ទៅកាន់​
​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។DSC_0090