​ ប្រើប្រាស់​គ្រឿងញៀន​និង​ហឹ​ង្សា​ក្នុង​សហ​ពន្ធ​ត្រូវ​ប៉េអឹម​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​បន្ទាយ​មាន​ជ័​យះ​បុរស​ជា​ប្តី​តែបើ​ហឹ​ង្សា​លើ​ប្រពន្ធ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​កំលាំង​អាវុធហត្ថ​ស្រុក​ម៉ា​ទ្បៃ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​13​ឧសភា​2015​។​
លោក វរៈសេនីយ៍ត្រី ឱ ប៊ុន​ណេ​មេ​ស្នាក់ការ​សន្តិសុខ​999​ខ្លា​ងាប់​ស្រុក​ម៉ាឡៃ​បានអោយដឹងថា​នៅវេលា​ម៉ោង​10:00​នាទី 12 ខែឧសភា ឆ្នាំ 2015 កំលាំង កងរាជអាវុធហត្ថរ​បស់​លោក​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡុង ឡេ​ម ភេទ​ប្រុស អាយុ 31 រស់​ភូមិ​កោះ​ស្នួល ឃុំ ទួល​ពង្រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ​ទៅតាម​បណ្ដឹង​របស់​ប្រពន្ធ ឈ្មោះ ជេ​វ សុ​ឃេ​ន អាយុ 27​ឆ្នាំ បាន​ប្ដឹង​ថា​ប្ដី​របស់គាត់​បាន​វាយ​ធ្វើបាប​អោយ​របួសស្នាម​ជាំ​ពេញ​ខ្លួន​ហើយ​ជេរប្រមាថ​គាត់​ជា​រៀងរាល់ថ្ងៃ​។​តាម​ការរៀប​រាបរប​ស់​ស្ត្រី​ជា​ប្រពន្ធ​បាន​អោយដឹងទៀតថា 4កន្លងមក​បុរស​ជា​ប្តី​បាន​ប្រើប្រាស់​គ្រឿងញៀន​ផ្លាប់​វាយ​គាត់​រហូត​ទាស់សរសៃ​។​
ក្រោយ​ការ​ឃាត​ល​ខ្លួន​បា​នប​ញូ​ន​ទៅ​ការិយាល័យ​ជំនាញ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​