ពលករ​រាប់រយ​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​អោយ​ត្រឡប់មក​កម្ពុជា​វិញ

0

​ ​ ​បាត់ដំបង​: យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​300​នាក់​ដែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​អោយ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី​7-5-15 ចាប់ពី​ម៉ោង​2,35​នាទី​រហូត​ដល់​ម៉ោង​4,56​នាទី​ល្ងាច តាម​បណ្តា​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ខណ​:​ដែល​កងទ័ព​ថៃ​កំពុងធ្វើការ​ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង​របតាម​សេចក្តី​រាយ​ការ​ពី​ប្រភព​ដែល​ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​សំពៅ​លូន​បានអោយដឹងថា នៅតាម​ច្រករបៀង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ថៃ​ដូចជា​ច្រករបៀង​63 ហៅ​ច្រក​អង់​តែ​ន ត្រង់ចំនុច​ភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មានជ័យ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​កំពុង​image (1)សំរុក​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​អាជ្ញាធរ​ថៃ​រារាំង និង​ចាប់បញ្ជូន​អោយ​វិល​ត្រឡប់មក​ក្នុង​ទឹកដី​របស់ខ្លួន​វិញ ក្នុងនោះ​មាន​ស្រី មាន​ប្រុស ព្រមទាំង​កុមារ​ជាច្រើន​នាក់​ផងដែរ​ដែល​សរុប​មាន​ចំនួន​303​នាក់ ក្នុងនោះ​កុមារ​ដែលជា​អនីតិជន​មាន​ចំនួន​74​នាក់​។​ ការ​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ គេ​ស​ង្គេ​ត​ឃើញថា មាន​សន្ទុះ​ខ្លាំងក្លា​
ចាប់តាំងពី​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​មកម្ល៉េះ ព្រោះ​នៅមុន​ថ្ងៃ​ចុ​ល​ឆ្នាំ​ពួកគេ​ទាំងអស់គ្នា​បាន​ត្រឡប់មក​ កម្ពុជា​វិញ​ក្នុង​គោលបំនង​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ និង​បងប្អូន​នៅឯ​ស្រុកកំណើត​។​លុះ​នៅក្រោយ​ពេល​ចូលឆ្នាំ ទើប​ពួកគេ​នាំគ្នា​សំរុក​វិល​ចូលទៅក្នុង​ទឹក​ដិ​ថៃ​វិញ​ដោយ​ក្នុងនោះ​ខ្លះ​ក៏មាន​ច្បាប់​ត្រឹមត្រូវ​ រីឯ​ខ្លះទៀត​គឺជា​ពលករ​ខុសច្បាប់​ផងដែរ ដូច្នេះហើយ​បានជា​ពួកគេ​នាំគ្នា​ចេញចូល​តាម​ច្រករបៀង​បែបនេះ​ដើម្បី​គេច​អំពី​ការរារាំង​របស់​ទាហាន​ថៃ image (2)និង​អាជ្ញាធរ​ដែនដី​របស់​ពួកគេ​។​បើតាម​ការអះអាង​ពី​ប្រភព​មួយ​នៅក្នុង​ប្រទេស​ថៃ​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​8​ឧសភា​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​បានធ្វើ​ដំណើរ​ទៅកាន់​ច្រក​ក្លង​លឹក​(​អូរជ្រៅ​) ដូច្នេះហើយ​បានជា​ពួកគេ​ធ្វើការ​រឹតបន្តឹង​ទៅលើ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​តាម​ខ្សែបន្ទាត់​។​ម្យ៉ាងវិញទៀត ភាគី​ថៃ​បានស្នើ​សុំអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​វិល​ត្រឡប់មកវិញ​ត្រូវធ្វើ​យ៉ាងណា​គឺ​ការចេញចូល​ត្រូវមាន​លិខិត​ស្របច្បាប់​របស់​គ្រប់រូប​។​បច្ចុប្បន្ន​ពលករ​ទាំង​អស់នោះ​កំពុងធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ហើយ​ដោយ​មិនមាន​ការវាយដំ ឬ​ទទួលរង​នូវ​អំពើ​ហឹ​ង្សា​ណាមួយ​ពី​សំណាក់​ទាហាន​ថៃ​ឡើយ​៕