កិន​ក្បាល​ក្មេងប្រុស​ផ្ទុះ​លលា​ដ៏ ដោយសារ​អ្នកបើកបរ​ងងុយដេក​

0

បាត់ដំបង​: ក្មេងប្រុស​ម្នាក់​ដែល​ទើបនឹង​មាន​អាយុ​12​ឆ្នាំ​ត្រូវបាន​រថយន្ត​កិន​ផ្ទប់​ទៅនឹង​មាត់​លូ​
បណ្តាលអោយ​ផ្ទុះ​លលា​ដ៏​ក្បាល​កាលពី​វេលា​ម៉ោង​3,30​នាទី ល្ងាច​ថ្ងៃទី​7-5-15 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 ត្រង់ចំនុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខណ​:​ដែល​ក្មេងប្រុស​រូបនោះ​កំពុង​ជិះ​កង់​តែម្នាក់ឯង ហើយ​ត្រូវ​រថយន្ត​មក​បុក​ចំ​ពីក្រោយ​។​
ហេតុការណ៍​ដ៏​អាណោច​អាធ​ម​នេះ​ត្រូវបាន​ប្រភព​ជាច្រើន​ដែល​នៅ​ទី​នោះបាន​និយាយថា​
ដំបូង​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ព៌​ណ​ខ្មៅ​ស៊ែ​រី​ឆ្នាំ​93 ពាក់​ស្លាក​លេខ​ក្រុងប៉ៃលិន​2A0239 បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវភ្លោះ​។​image (1)
ប្រភព​ដដែល​បាន​បន្តទៀតថា លុះ​នៅពេលដែល​រថយន្ត​បើកបរ​ទៅដល់​ត្រង់ចំនុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​បាន​រេ​ចង្កូត​ទៅបុក​លើក​ង់​មួយគ្រឿង​ដែល​ជិះ​ដោយ​ក្មេងប្រុស​ម្នាក់ បណ្តាលអោយ​ក្មេងប្រុស​នោះ​ហោះ​ផ្លោង​ទៅ​ក្បែ​នឹង​មាត់​លូ​ជាប់​ចិញ្ចើមថ្នល់ ប៉ុន្តែ​រថយន្ត​មិនបាន​បង្អង់​ល្បឿន​នោះទេ​ គេ​បែរជា​ជាន់​ហ្គា​បន្ថែម បណ្តាលអោយ​កង់​រថយន្ត​ខាងមុខ​កិន​ចំក្បាល​ក្មេង​ផ្ទប់​ទៅនឹង​ជ្រុង​គំរប​លូ​ធ្វើអោយ​ផ្ទុះ​លលា​ដ៏​តែម្តង ដែល​មើលទៅ​ការស្លាប់​នេះ​គួរអោយ​សង្វេក​ក្រៃលែង​។​នៅពេល​នោះដែរ​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​បា​ន​មក​ចោមរោម​មើល ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ដើម្បី​ប្រគល់​ទៅអោយ​ខាង​សមត្ថកិច្ច​ជំនាញ​ជា​អ្នកដោះស្រាយ ចំណែក​ម្តាយ​ក្មេងរងគ្រោះ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​យ៉ាងខ្លាំង​ដោយ​ក្តី​អាឡោះអាល័យ​ទៅលើ​កូនប្រុស​របស់ខ្លួន​ដែល​បាន​ស្លាប់​យ៉ាង​វេទនា​។​ក្មេងប្រុស​រងគ្រោះ​នោះ​មានឈ្មោះ​ឃឿន ពុទ្ធា​លី អាយុ​12​ឆ្នាំ​រស់នៅ​ក្នុង​សង្កាត់​អូរ​ចារ​នោះ​តែម្តង​។​
នៅ​ចំពោះមុខ​សមត្ថកិច្ច​ចរាចរ អ្នកបើកបរ​រថយន្ត​ដែលមាន​ឈ្មោះ​យឿន វាសនា ភេទ​ប្រុស​អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​2 ស្រុក​សង្កែ​បាន​ទទួលស្គាល់ថា​ការបើកបរ​របស់ខ្លួន​ ពិតជា​បាន​ខុស​ទាំងស្រុង ដោយសារតែ​ខ្លួន​មានការ​ងងុយដេក​ខ្លាំងពេក​ក៏បាន​រេ​ចង្កូដោយ​មិនដឹង​ខ្លួន​ហើយ​នៅពេល​បុក​ភ្លាម ខ្លួន​ហាក់ដូចជា​ភ្ញាក់​កន្ត្រាក់​ក៏​ជាន់​ហ្គា​បន្ថែម​ទើប​បណ្តាលអោយ​កិន​ក្បាល​ក្មេងប្រុស​នោះ​បន្ថែម​តែម្តង​។​លោក​វរ​:​សេនីយ៍​ឯក​សាត គឹម​សាន នាយ​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​ខេត្ត​បាន​គូសបញ្ជាក់ថា​នេះ​គឺជា​កំហុស​មួយ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ខំប្រឹង​បើក​ទាំង​ងងុយដេក មិន​ព្រម​ឈប់សំរាក​សិន ដូច្នេះ​បច្ចុប្បន្ន​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ហើយនឹង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​តាមផ្លូវ​ច្បាប់​៕image