​​ភ្លើង​ឆេះ​ឃ្លាំង​ផ្ទុក​ឯកសារ​និង​សម្ភារៈ​ផ្សេងៗ​នៅ​សាលាខេត្ត​ស្ទឹងត្រែង​ចាស់​

0

ស្ទឹងត្រែង​៖​អគ្គីភ័យ​បាន​ឆាបឆេះ​បំផ្លាញ​ឃ្លាំង​ដាក់​ឯកសារ​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​នៅ ក្នុង​បរិវេណ​សាលាខេត្ត​ចាស់​ស្ថិតនៅ​ក្នុងភូមិ សង្កាត់ ក្រុង ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០៩​ឧសភា​ឆ្នាំ​២០១៥​។​
​បើតាម​ប្រភព​ព័​ត៌​ពី​អ្នក រស់នៅក្នុង​បរិវេន​សាលាខេត្ត​នោះ​បញ្ចា​ក់ថា​៖​អគ្គីភ័យ​ដែល​ឆេះ​នេះ​មិនដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​នោះទេ​តែ​នៅ​យប់នោះ​ក៏មាន​ពួកកម្មករ​សំណង់​សំរាក​នៅក្នុង​សាលាខេត្ត​នេះដែរ ហើយ​ទីតាំង​នេះ​មិនបាន​សំអាត មាន​ស្មៅ​ងាប់​ស្លឹកឈើ​និង​សំរាម អាច​ក្រែង​មាន​អ្នក​ជក់ បោះចោល​កន្ទុយបារី​ផ្តេសផ្តាស់​ទើប​វា​ឆេះ​បើ​ថា​ឆ្លងភ្លើង​អគ្គីសនី​នេះ​គឺ​គ្មានទេ​ដោយសារ​ឃ្លាំង​នេះ​ឈប់​ប្រើប្រាស់​យូរ​មកហើយ​ពុំមាន​ត​ភ្លើង​អគ្គីសនី​ចូល​ទេ​។​05.10_21.27
​ចំណែក​ប្រភពពី​សមត្ថកិច្ច​ផ្នែក​ពន្លត់អគ្គីភ័យ​បាន​និយាយថា​៖​ហេតុ​ការ​ណ៏​នេះ​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​ប្រើ​ទឹក​បាញ់​អស់​ចំនួន​បី​ឡាន​ទើប​រលត់​ដោយសា​ទីកន្លែង​ឆេះ​នេះ​នៅជាប់​រដ្ឋ​ករ​ទឹក​និង​ភូមិសាស្ត្រ​ស្រួល​បាញ់​ទឹក​ហើយ​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់ទី​កន្លែង​ផ្សេង​ឬ​ផ្ទះ​អ្នកស្រុក​ជិត​នោះទេ​។​10 00_21.26
ដោយឡែក​អភិបាលក្រុង​ស្ទឹងត្រែង​បាន​អះអាងថា​៖ សាលាក្រុង​ធ្លាប់បាន​ណែនាំ​តាមរយៈ​សេចក្តីជូនដំណឹង​ជា​ញឹកញាប់​រួចមក ហើយ​ចំពោះ​ការប្រុងប្រយ័ត្ន​រឿង​ភ្លើង​ផ្សេង គឺ​មិនត្រូវ​ឲ្យ​ដុត​ធូប​ឬ​ដុត​សំរាម ចោល​កន្ទុយបារី​ផ្តេសផ្តាស់​នោះទេ ។​15.05.10_21.25
​លោក​បន្ថែមថា​៖​នេះ​វា​ឆេះ​តែមួយ​កន្លែង​មិន​បង្ក​ផលប៉ះពាល់​ដល់​អ្នកដ៍ទៃ​ហើយ​យើង​គ្រប់គ្រង​សភាព​ការ​ណ៏​បាន​បើ​វា​រាល់ដាល់​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​វិញ​ពិតជា​ពិបាក​ដោះស្រាយ​ហើយ​ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​គោរព​តាម​ការណែនាំ​ទាំ​អស់​គ្នា​ដើម្បី​សុវត្ថិភាព​ដល់​ការរស់នៅ​។​05.10_21.28
​សូមបញ្ជាក់ថា​៖​អគ្គីភ័យ​ឆេះ​ឃ្លាំង​នេះ​មិនទាន់មាន​មន្ត្រី​ណា​ម្នាក់​ធ្វើការ​ស្រាវជ្រាវ​រក​មូល​ហេតុ​និង​វាយតំ​លៃ​នៃ​ផល​ខូចខាត​នៅឡើយ​ទេ​តែមាន​មន្ត្រី​មួយ​ចំនូ​ន​និយាយថា​៖​ការឆេះ​នេះ​អាច​បាត់​ឯកសារ​ជា​ភស្តុតាង​មួយចំនួនធំ​ពាក់​ព​ន្ធ័​និង​គម្រោង​ធ​ភិ​វ​ឌ្ឍ​ន៏​និង​សំណុំរឿង​ផ្សេងៗ​ទៀតផង​ដែរ​៕