​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​នៅជាប់​ព្រំប្រទល់ ខេត្ត​រតនៈគីរី​និង​ខេត្តស្ទឹងត្រែង​

0


​ ​ស្ទឹងត្រែង​៖​ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​នៅជាប់​ព្រំប្រទល់ ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនៈគីរី ត្រូវបាន​បញ្ជា​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​តា​ឡា​ត ចុះ​ឆែកឆេរ​រកឃើញ​ឈើ ប្រណីត​និង​ឈើ​លេខ​១ លេ​២​ជាច្រើន​ម៉ែត្រគូប​។​ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៥ ត្រង់ចំនុច​ផ្លូវជាតិ​លេខ​៧៨​ចាស់ ស្ថិតក្នុង​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សា​សាន ខេត្តស្ទឹងត្រែង​។​​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ទីតាំង​ស្តុក​ឈើ​បានអោយដឹងថា ឃ្លាំង​ឈើ​ដ៏​ធំ​នេះ​ត្រូវបាន​គេ​ស្គាល់​ជា​របស់ តា វែ​នតា ស្ថិតនៅ​ចំណុច​ខាងលើ​។​ឈើ​ទាំងនេះ​ត្រូវបាន​គេ​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ​រស់នៅ​តប​ន់​នោះ យកមក​ធ្វើ​សិប្បកម្ម​កែឆ្នៃ​ផង និង​លក់​ទៅអោយ​ឈ្មួញ ទៅកាន់​ទីផ្សារ និង​តាម​តម្រូវការ តាម​គេ​កុម្មង់​។​D2_07.25
​ ​ប្រភព​បាន​បន្ត​អោយដឹងទៀតថា​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ ជា​ឈើ​ប្រណីត ប្រភេទ​ឈើ​ធ្នង់ បេង និង​ឈើ​លេខ​មួយ​ប្រភេទ​សុ​ក្រំ ត្រ​សេក ផ្ចឹក ខ្វាវ គគី​។​ល​។​ឈើ​នេះ​ត្រូវបាន​គេ​ផែ​កំរាស់​៥​ហ៊ុន​ទៅមួយ​តឹក ដែលមាន​មុខកាត់​ចាប់ពី​២០​សង់ទីម៉ែត្រ​រហូតដល់​៧០​សង់ទីម៉ែត្រ ប្រវែង​២​ទៅ​៣​ម៉ែត្រ​មួយចំនួន​សំរាប់​កែឆ្នៃ ធ្វើជា​តុ ទូ ទ្វារ បង្អួច គ្រែ និង​ចំនួន​ទៀត សំរាប់​ដាក់​រថយន្ត​ទៅកាន់​ប្រទេសជិតខាង​។​ប្រភព​បន្តថា​ផ្លូវជាតិ​លេខ​៧៨​ចាស់​គឺជា​ផ្លូវ​មួយ​DS05.12_07.25អំណោយផល​ក្នុងការ​រកស៊ី​បទ​ល្មើ ជា​រាងរាល់ថ្ងៃ​គេ​សង្កេតឃើញ មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង បាន​ចូលទៅ​ធ្វើការ​ដឹកជញ្ជូន​ចេញពី ភូមិ​ស្រែគរ និង​ភូមិ​តា​ឡា​ត មួយចំនួន​ដឹក​ទៅកាន់​ផ្លូវជាតិ​លេខ​៧៨​ថ្មី​ឆ្ពោះទៅកាន់​ខេត្ត​ត្បូង​ឃុំ និង​ខ្លះ​ដឹក​ទៅ​ខេត្ត​រតនៈគីរី ឆ្ពោះទៅកាន់​ច្រក​អន្តរជាតិ​អូយ៉ាដាវ​ព្រំប្រទល់​ប្រទេស​វៀតណាម​។​​ដោយឡែក​ឈើ​ដែល​ចាប់​នេះ​ត្រូវបាន​ម្ចាស់​អះអាងថា គេ​បាន​ប្រមូល​ទិញ​អោយ​អ្នកមានអំណាច​ម្នាក់ អោយ​គាត់​ប្រមូល​ទិញយក​ទៅធ្វើ​វត្ត​។​ក្រោយមក​មិនឃើញ​គេ​មក​យក​ក៏បាន​រក្សាទុក​មកដល់​ពេលនេះ ហើយ​ឈើ​មួយចំនួន​ជា​ឈើ​ចាស់ ដែល​សល់​មិនបាន​ដឹក និង​ឈើ​មួយចំនួនទៀត ជា​ឈើ​ថ្មី​ដែល​ទើប​និង​កាប់​យកមក​កែឆ្នៃ​។​ប្រជាពលរដ្ឋ​បាន​លើក​ឡើ​ថា​បច្ចុប្បន្ន​ឈើ​ប្រណីត​ដូចជា ឈើ ធ្នង់ បេង នា​នួន គ្រញូង​ស្ទើរតែ​ដាច់​ពូជ​ហើយ សព្វថ្ងៃ​ឈើ​លេខ​១​និង​ឈើ​លេខ​២​ឈ្មួញ​ម្នាក់​ឈ្មោះ ធា​បាននិងកំពុង​ធ្វើការ​កាប់​បំផ្លាញ ដឹក​តាម​រថយន្ត​យី​ឌុប ជ្រក​ក្រោម​ក្រុមហ៊ុន​ដី​សម​ប្ប​ទាន​សេដ​កិច្ច​យកឈ្មោះ​របស់​ឧកញ៉ា​ម្នាក់​ធ្វើជា​ឡេស​តែ​តាម​ការពិត​ឈើ​នេះ បាន​កាប់​ពី​ដីព្រៃ​12_07.22របស់​រដ្ឋ ដឹក​ចេញពី​ផ្លូវជាតិ​លេខ​៧៨​ថ្មី ចាប់​ព្រំប្រទល់​ម​ណ្ឌុ​ល​គី​រី​ត្រង់ចំណុច ក្រុមហ៊ុន​ផេ ស៊ី​ហ្វេ​ច​(​ឡូ​៤) (​ឡុ​៣)(​ឡូ​២)(​ឡូ​១)​រហូតមកដល់​ចំណុច​ភូមិ​ច្រប ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​។​​ចំណែក​ឃ្លាំង​ដែល​សមត្ថកិច្ច​កំពុង​បង្ក្រាប​នេះ ក៏​ធ្លាប់បាន​ធ្វើការ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ជា​ញឹកញាប់​ដែរ តែដោយសារ​មានការ​ស្ទះ​មួយ​រយះ មិនបាន​ដឹក​ចេញ​ទើប​ឈើ​នេះ​ត្រូវបាន​ជំនាញ​ធ្វើការ​បង្ក្រាប​តែម្តង​។​ហើយ​ឃ្លាំង​ឈើ​នេះ ដោយមាន​ការបញ្ជា​ពី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ទើប​លោក​ឈាង តុលា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត អោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស​ស្រែគរ ចុះទៅ​D2_07.22ទីតាំង​កើតហេតុ សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល ឃុំ​តា​ឡា​ត​ធ្វើការ​បង្ក្រាប​។​បច្ចុប្បន្ន​ឃ្លាំង​ឈើ​ដ៏​ធំ​នេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ កំពុងធ្វើការ​ដឹកជញ្ជូន​តាម​រថយន្ត ទៅ​រក្សាទុក​នៅ​បណ្តុះ​កូនឈើ​ក្បាល​រមាស រីឯ​ចំនួន​ពិតប្រាកដ​គេ​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ បើតាម​ការប៉ាន់ស្មាន​អាចមាន​រហូត​២០​ទៅ​ជាង​៣០​ម៉ែត្រគូប​៕12_07.21